នាយករដ្ឋមន្រ្តីឡាវ បានរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចតេជោ និងគណះប្រតិភូកម្ពុជា ក្នុងឪកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ថង លូនស៊ីសូលីត នាយករដ្ឋមន្រ្តី នៃប្រទេសឡាវ នៅរាត្រីថ្ងៃទី០៥ ធ្នូនេះ បានរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូកម្ពុជា ក្នុងនោះក៏មានវត្តមានសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលបានអញ្ជើញចូលរួមបំពេញទស្សនិច្ចផ្លូវការ នៅប្រទេសឡាវ។

ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍នេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ជូន ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយ តបតាមអញ្ជើញរបស់ឯកឧត្តម អញ្ជើញមកចូលរួមបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា ។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមានការរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមានការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។

ឯកឧត្តម ថងលូន ស៊ីសូលីត បានមានប្រសាសន៍ថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវបានចាត់ទុកថា ដំណើរ ទស្សនកិច្ចរបស់ សម្តេចតេជោ មកកាន់ប្រទេសឡាវនេះ គឺជាកិត្តិយសដ៏ធំធេងក្នុងការពង្រឹងនូវទំនាក់ទំនងឡាវ-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផងរបងជាមួយ។ ឯកឧត្តម ថងលូន ស៊ីសូលីត ក៏បានអបអរសាទរចំពោះសម្តេចតេជោ ដែលបានជាប់ជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត ហើយបានជ្រើសរើសប្រទេសឡាវជាប្រទេសទីមួយក្នុងតំបន់អាស៊ាន ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចមុនគេនាពេលនេះ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation