អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញជំនឿថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីលើទឹកនៃប្រទេសឡាវនឹងជំរុញឲ្យវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរមានការរីកចម្រើន
| ព័ត៌មានជាតិ
SHARE

ក្នុងឱកាស នៃការអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដឹកនាំសមាជិកសភាពពាណិជ្ជកម្ពុជាអញ្ជើញចូលរួមវេទិការធុរកិច្ចឡាវ កម្ពុជា នារសៀលថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។

វេទិកាដ៏មានសារៈសំខាន់នេះរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាណិជ្ជកម្មនៃប្រទេសឡាវ។

ថ្លែងក្នុងវេទិកាធុរកិច្ចឡាវ កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា និងសភាណិជ្ជកម្មនៃប្រទេសឡាវដែលបានខិតខំប្រឹងប្រែងសហការគ្នាដើម្បីជំរុញវិស័យធុរកិច្ច នៃប្រទេសទាំងពីរ កម្ពុជាឡាវ ឲ្យមានការរីកចម្រើន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្តឲ្យបណ្តាក្រុមធុរកិច្ច នៃប្រទេសកម្ពុជា និងឡាវ ខិតខំពង្រីកកិច្ចសហប្រតិបត្តការជាមួគ្នាបន្ថែមទៀត ដើម្បីភាពរីកចម្រើនសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះលោកជំទាវ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសឡាវបានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងឡាវ ស្ថិតក្នុងតំបន់អាស៊ានដូចគ្នា និងមានកិច្ចសហប្រតិបត្តការលើវិស័យជាច្រើន ដូច្នេះ តាមរយៈវេទិកានាពេលនេះនឹងធ្វើឲ្យទទួលបានផលវិជ្ជមានសម្រាប់សេដ្ឋកិច្ច នៃប្រទេសទាំងពីរ ស្របតាមការចង់បានរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនេះអ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនយ៉ាងឆាប់រហ័ស កំណើនសេដ្ឋកិច្ចរង្វង់៧ភាគរយ។ហើយកម្ពុជានាពេលបច្ចុប្បន្ននេះមានស្ថិរភាពល្អ សន្តិសុខ សន្តិភាព ព្រមជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែលើកទឹកចិត្តខ្ពស់ដល់បណ្តាអ្នកវិនិយោគ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ក្រោមការខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តការរវាងថ្នាក់ដឹកនាំកម្ពុជា និង ថ្នាក់ដឹកនាំនៃប្រទេសឡាវ ពោលគឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃប្រទេសឡាវ បានធ្វើឲ្យប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវមានចំនួនជាង២៧លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ កើនឡើងជាង២០១៦។

យ៉ាងណាក៏ដោយអ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មនេះកើនឡើងតិចតួចនៅឡើយ ដូច្នេះយើងគួរខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញជំនឿថា តាមរយៈដំណើរទស្សនះកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីលើទឹកនៃប្រទេសឡាវនឹងជំរុញឲ្យវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរមានការរីកចម្រើន។

សូមជម្រាបថា អ្នកឧកញ៉ា គិតម៉េង បានរំលឹកថា កាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃប្រទេសឡាវ មានជំនួបទ្វេភាគី ពេលនោះ សម្តេចតេជោបានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឡាវថា ជំរុញបន្ថែមនូវជើងហោះហើរ ពីទីកក្រុងវៀងចន្ទន៍ ទៅកម្ពុជា ពីកម្ពុជា ទៅវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីជំរុញភ្ញៀវទេសចរ ងាយស្រួលដល់បណ្តាធុរកិច្ច ផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ៕ អត្ថបទ និងរូបភាព ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation