ឯកឧត្តម ហ៊ុន ម៉ានី ជួបនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិន
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ហ៊ុន ម៉ានី និងប្រតិភូកម្ពុជាបានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន១៦៨ នាក់ដែលតំណាងឲ្យនិស្សិតខ្មែរទូទាំងប្រទេស ដែលកំពុងសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ក្រោម «ស្មារតីខ្មែរនឹករលឹកខ្មែរ»។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តាំផ្ញើរដល់ប្អូនៗធ្វើយ៉ាងណាយកចិត្តទុកដាក់ ចាប់ឱកាសនៃការស្វែងរកចំណេះដឹង និងបង្កើនសកម្មភាពដែលចេញពីការអប់រំនេះ ដើម្បីត្រឡប់ទៅចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត តាមវិស័យអាទិភាពដែលកំពុងរីកដុះដាល ដូចដែលប្អូនៗកំពុងរៀនស្រាប់។

និស្សិតខ្មែរនៅទីនេះ លើកឡើងថា ទោះបីជាពួកគេនៅទីណាក៏ដោយ ក៏ត្រូវមានភាពជាខ្មែរ។ ចិត្ត និងបេះដូង ពួកគេគឺដើម្បីព្រះរាជាណាចក្រកម្ពុជាដែលជាផ្ទះដ៏កក់ក្តៅ និងមានសេចក្តីសុខបំផុត។ ពួកគេបន្តជឿជាក់លើកម្ពុជា ដោយឈរលើស្មារតី ខ្មែរតែមួយ អនាគតតែមួយ។

ប្រធានសមាគមនិស្សិតកម្ពុជានៅប្រទេសចិន កញ្ញា ជា ស្រីលី ថ្លែងថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន មានចំនួន១៦៤០នាក់ ក្នុងនោះមាននារីចំនួន ៤៩៥នាក់។ ក្រៅពីការសិក្សា និស្សិតកម្ពុជាបានចូលរួមសកម្មភាពលើកកម្ពស់សិល្បៈ កីឡា និងកម្មវិធីផ្សព្វផ្សាយពីសមិទ្ធផល និងផលិតផល ដែលជាសក្តានុពល និងពង្រីកកិត្យានុភាពកម្ពុជាបន្ថែមទៀត។
ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ៩៨នាក់ បានទៅបំពេញទស្សនកិច្ចមិត្តភាព នៅទីក្រុងប៉េកាំង រយៈពេល ៥ថ្ងៃ តបតាមការអញ្ជើញរបស់សហព័ន្ធយុវជនទូទាំងប្រទេសចិន ក្នុងឱកាអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ចិន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation