សម្តេច ហេង សំរិន ដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា ពិនិត្យសំណើរសុំអនុម័តសេចក្តី ស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ តាមសំណើរសមាជិកសភាហត្ថលេខី ៨៧រូប
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី៥ខែធ្នូនេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិបានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា ដែលមានរបៀប វារៈចំនួន២រួម មាន៖

១-ការពិនិត្យលើសំណើរសុំអនុម័ត្តនូវសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ។តាមសំណើររបស់រាជរដ្ឋាភិបាល។
២-ការពិនិត្យសំណើរសុំអនុម័តសេចក្តី ស្នើច្បាប់ស្តីពីវិសោធនបកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ។តាមសំណើររបស់ឯកឧត្តមបណ្ឌិតរដ្ឋជាម យៀប និងឯកឧត្តមបណ្ឌិត ប៉ែនបញ្ញា តំណាងក្រុមតំណាងរាស្ត្រហត្ថ លេខីចំនួន៨៧រូប។

បន្ទាប់ពីចប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា ឯកឧត្តម ឈាង វុនមានប្រសាសន៍ថា៖ គណៈកម្មាធិការអចិន្ត្រៃយ៏ រដ្ឋសភា បានពិនិត្យលើពិនិត្យសំណើរសុំអនុម័តសេចក្តី ស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណ បក្សនយោបាយ។

ចំពោះសេចក្តី ស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណ បក្សនយោបាយ បន្ទាប់ពីសភាអនុម័ត្តរួចគឺស្ថប័នដែលមានសិទ្ធិស្នើដល់ការផ្តល់ នីតិសម្បទារដល់អ្នកនយោបាយទាំងនោះ គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាអ្នកស្នើសុំទៅព្រះមហាក្សត្រ ដើម្បីផ្តល់នីតិសម្បទារ។

ឯកឧត្តមឈាង វុន បានបញ្ជាក់ថា ចំពោះឈ្មោះគណបក្សសង្គ្រោះជាតិ គឺច្បាប់នេះ មិនអនុញ្ញាតឲ្យក្រុមអ្នកនយោបាយ ដែលបានទទួលបាននីតិសម្បទារផ្លូវច្បាប់ ពុំអាចប្រើឈ្មោះគណ បក្សសង្គ្រោះជាតិបានឡើយ ព្រោះឈ្មោះគណបក្សនោះតុលា ការកំពូលរំលាយចោលហើយ៕ អត្ថបទ ៖ វងសុភ័ក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation