ពលរដ្ឋចោទប្រកាន់ មន្ត្រីអគ្គិសនីខេត្តមណ្ឌលគិរីថា មិនខ្វល់ពីសុវត្ថិភាពពួកគេ ខណៈបង្គោលខ្សែភ្លើងដាច់ ធ្លាក់នៅលើដំបូលផ្ទះ និងធ្លាក់រាយពាសពេញដងផ្លូវ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារក្រុងសែនមនោរម្យកំពុងមានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង ខណៈបង្គោលខ្សែភ្លើងបានបាក់ដួលទ្រេតធ្លាក់ខ្សែភ្លើងមកលើដំបូងផ្ទះ និងនៅលើផ្លូវធ្វើដំណើរចេញចូលទៅមក។


ការបាក់ដួលត្រេតបង្គោលភ្លើងនេះជាច្រើនខែមកហើយ តែមិនឃើញមានមន្ត្រីអគ្គីសនីកម្ពុជាខេត្តមណ្ឌលគិរី ចុះមកធ្វើការត្រួតពិនិត្យនោះទេ ការបាត់បង្គោលភ្លើងនេះដែលមានទីតាំង ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ខេត្តមណ្ឌលគិរី ក្នុងបរិវេណផ្សារក្រុងសែនមនោរម្យ។

ពាក់ព័ន្ធបញ្ហានេះ លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ ឲ្យដឹងថា លោកទើបតែទទួលបានព័ត៍មាន។ លោកនឹងចាត់វិធានការ និងជូនដំណឹងដល់មន្ត្រីអគ្គីសនីកម្ពុជាខេត្តមណ្ឌលគិរី ចុះទៅត្រួតពិនិត្យមើល និងធ្វើការរៀបចំបង្គោលភ្លើងនោះឡើងវិញ ដើម្បីធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

លោក ផេង សេដ្ឋា មន្ត្រីអគ្គីសនីកម្ពុជាខេត្តមណ្ឌលគិរី ថ្លែងថា រាល់បញ្ហាកើតមានដែលប្រជាពលរដ្ឋរាយការណ៍មក ខាងអគ្គីសនីកម្ពុជាខេត្តមណ្ឌលគីរី នឹងធ្វើការចុះទៅត្រួតពិនិត្យភ្លាមៗ ហើយចំពោះការផ្តល់សេវាខាងអគ្គីសនីគឺមិនលើសពីមួយម៉ោងទេ ក្រោយពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋនោះ។

លោកបានបន្តថា ចំពោះបង្គោលភ្លើងបាក់ដួលត្រេតស្ថិតនៅបរិវេណផ្សារក្រុងសែនមនោរម្យនោះ លោកទើបតែទទួលបានព័ត៍មាន។លោកនឹងចាត់ឲ្យក្រុមការងារអគ្គីសនីចុះទៅធ្វើការត្រួតពិនិត្យ និងធ្វើការរៀបចំបណ្តាញអគ្គីសនី និងបង្គោលភ្លើងនោះឡើងវិញ។ លោកបានបន្តទៀតថា ខាងអគ្គីសនីគឺមានការយឺតយ៉ាវបន្តិច ដោយសាររយះពេលកន្លងមកនេះ មានភ្លៀង ផ្គរ រន្ទះច្រើន ដែលធ្វើឲ្យផ្ទះមួយចំនួននៅក្រុងសែនមនោរម្យ ឆ្លងចរន្ត ផ្ទុះសេខ្សែភ្លើង និងឌីសុងទ័រ ដូចច្នេះទើបខាងអគ្គីសនីកម្ពុជាខេត្តខកខាងមិនបានចុះមកត្រួតពិនិត្យឲ្យទាន់ពេលវេលា។


យ៉ាងណាក៏ដោយ ពលរដ្ឋអះអាងថា មន្ត្រីអគ្គីសនីកម្ពុជាខេត្តមណ្ឌលគីរី មិនសូវជាខ្វល់ខ្វាយពីសុខទុកសុវត្ថិភាពប្រជាពលរដ្ឋនោះទេ ដូច្នេះប្រជាពលរដ្ឋសង្ឃឹមលើលោកអភិបាលក្រុងសែនមនោរម្យនឹងជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋចាត់ទុកលោកអភិបាលក្រុងដូចជាឪពុកម្តាយ ដែលគ្រប់គ្រង់ក្នុងក្រុងសែនមនោរម្យទាំងមូល៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation