ប៉ូលីសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងបាញ់រថយន្ត ដឹកទ្វា ផ្អើលសមត្ថកិច្ចខេត្តក្រចេះ
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ ប្រជាពលរដ្ឋរស់នៅចំណុចខាងត្បូងស្ពាន អូរចាឡង់ ប្រហែល១០០០ម៉ែត ក្នុងគូមិអូរកណ្តៀរ ថ្មី​ ឃុំអូគ្រៀង​ស្រុកសំបូរ​ ខេត្តក្រចេះ បានភ្ញាក់ផ្អើលទាំងព្រលប់បន្ទាប់ពីលឹស្នូគ្រាប់កាំភ្លើងចំនួន ២គ្រាប់ នៅកំណាត់ផ្លូវជាតិលេខ៧ កាលវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០៤ ធ្នូ ២០១៨។

ប្រជាពលរដ្ឋបានរៀបរាប់ថា បើតាមសម្តីម្ចាស់រថយន្តសាំយ៉ុងដឹកគ្រឿងសិប្បកម្មទ្វារបង្អួចបញ្ជាក់ថា មានរថយន្តបាឡែន១គ្រឿងបើកបរ ដោយឈ្មោះ ផល្លា​ ជាប៉ូលីសសេដ្ឋកិច្ចខេត្តស្ទឹងត្រែបាន បើករថយន្តដេញតាមពីទឹកដីស្ទឹងត្រែងរហូតមកដល់ឆ្លងស្ពានអូចាឡងក្នុងទឹកដីខេត្តក្រចេះ បានដកកាំភ្លើងខ្ខីម៉ាកកា ៥៤ បាញ់កង់រថយន្តគាត់ចំនួន២គ្រាប់ បណ្តាលអោយរថយន្តសាំយ៉ុងបែកកង់ទៅមុខលែងរួច ។

បន្ទាប់ពីមានការបាញ់បោះដោយសេរីបានផ្អើលដល់អាវុធហត្ថ ស្នាក់​ការ ៧១០ ដែលមានទីតាំងនៅឃុំអូគ្រៀងបានមកដល់ ត្រូវបាន ជនបង្ក ដែលជាប៉ូលីសសេដ្ឋកិច្ចរូបនោះរត់គេចខ្លួនបាត់ស្រមោលបន្សល់នៅរថយន្តបាឡែនពណ៌ ស ​១គ្រឿងនិងអាវុធខ្លីម៉ាកកា៥៤មួយដើម។

បច្ចុប្បន្ន កម្លាំងរាជអាវុធហត្ថស្នាក់ការ ៧១០ កំពុងធ្វើការស្រាវជ្រាវ តាមនិតិវិធី។

ពលរដ្ឋបានលើកឡើងថា ការចរាចរឈើនៅលើផ្លូវជាតិលេខ៧នេះ ច្រើនរាប់មិនអស់ ហេតុអីមិនចាប់មិនបាញ់ មកធ្វើបាពតែពលរដ្ឋដឹកទ្វាបង្អួចទៅវិញ ដូចជាមិនយុត្តិធម៏ទេ សូមថ្នាក់លើជួយមើលផង អាសូរដល់ពលរដ្ឋក្រីក្រ រកដូបាយហូបផង ។ ប្រភព ៖ CNC


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation