រូបភាពថតពីលើអាកាសបង្ហាញពីភាពហិនហោចដោយសារខ្យល់ព្យុះក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ខ្សែវីដេអូដែលថតដោយយន្តហោះឌ្រូន ត្រូវបាននចេញផ្សាយដោយនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋ Illinois បាន បង្ហាញពីការខូចខាតដែលកើតចេញពីវិនាសកម្មដែលបង្ករឡើងដោយព្យុះកំបុតត្បូង ដ៏កម្រដែលវាយប្រហារភាគកណ្តាល រដ្ឋអ៊ីលលីណយ ដែលធ្វើអោយមានមនុស្សយ៉ាងហោចណាស់មនុស្ស ២០នាក់បានរងរបួស។

ស្ថានភាពអាកាសធាតុដ៏អាក្រក់បានកើតឡើងនៅរដ្ឋអ៊ីលីណយ ដោយសារតែខ្យល់ព្យុះកំបុតត្បូង ដែលបានវាយប្រហារ ភាគកណ្តាលសហរដ្ឋអាមេរិកនៅដើមសប្តាហ៍នេះ។

សូមរំលឹកថា រដ្ឋ Illinois ធ្លាប់ពើបប្រទះជាមួយនឹងព្យុះកំបុតត្បូងក្នុងចំនួនច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រ រយៈពេលពីថ្ងៃជាប់ៗគ្នា កាលពីថ្ងៃទី១៨ និង១៩ ខែធ្នូឆ្នាំ១៩៥៧។

សេវាកម្មអាកាសធាតុបានបញ្ជូនក្រុមការងារកាលពីថ្ងៃអាទិត្យដើម្បីស្ទង់មើលតំបន់ដែលរងការប៉ះពាល់ខ្លាំងបំផុតនៅក្នុងរដ្ឋអិលលីណយ ហើយការប៉ាន់ប្រមាណជាបឋមបង្ហាញថា ខ្យល់ព្យុះនេះមានកំលាំងខ្យល់រហូតដល់២០៩គីឡូម៉ែត្រក្នុងមួយម៉ោង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation