តុលាការ​បន្ត​នីតិវិធី​ចំពោះ​ឧកញ៉ា​ ហូ​ ចំរើន​ ដែល​បាញ់​បោះ​យ៉ាង​អាណាធិបតេយ្យ​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​៖លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ បន្ត​នីតិវិធី​ចំពោះ​ឧត្តម​សេនីយ៍​ផ្កាយ​៣និង​មាន​ងារ​ជា​ឧកញ៉ា​ ហូ​ ចំរើន​ដែល​បាញ់​បោះ​យ៉ាង​អាណាធិបតេយ្យ​ក្នុង​ភូមិគ្រឹះ​ខ្លួន​ឯង​ បន្ទាប់​ពី​ការ​សាកសួរ​កាលពី​ម្សិលមិញ​ពុំ​ទាន់​បញ្ចប់​។

ការ​ផ្ទុះ​អាវុធ​យ៉ាង​អាណាធិបតេយ្យ​គំរាម​ក្រុម​គ្រួសារ​នេះ កើត​ឡើង​កាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨​ នៅចំណុចផ្ទះវីឡាគ្មានលេខ​ស្ថិតក្នុងភូមិព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ។

ក្រោយ​កើត​ហេតុ​ភ្លាម​ៗ​ ឧកញ៉ា​ ហូ​ ចំរើន​ ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ទេ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ទើប​មាន​ការ​ឃាត់​ខ្លួន​ឧកញ៉ា​ ហូ​ ចំរើន​ ៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation