កម្ពុជា នឹងធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ប្រយោជន៍រក្សាសន្តិភាព
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខារដ្ឋសភា កាលពីម្សិលមិញ បានធ្វើសេចក្តីប្រកាសព័ត៌មាន ជាសាធារណៈមួយ ដែលចែងអំពីតំណាងរាស្រ្ត៨២រូប បានផ្តើមធ្វើវិសោធនកម្មច្បាប់ គណបក្សនយោបាយ ត្រង់មាត្រា៤៥ថ្មី(ស្ទួន) ដែលនឹងផ្តល់សិទ្ឋអំណាចជូនសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើសំណើរទៅកាន់ព្រះមហាក្សត្រ ដើម្បីសុំផ្តល់សិទ្ឋនយោបាយ ដល់បុគ្គលដែលជាប់បំរាម អាចធ្វើសកម្មភាពនយោបាយឡើងវិញបាន។

នៅក្នុងនោះ កាលពីពេលថ្មីៗកន្លងមក សម្តេចតេជោសែន មានប្រសាសន៍ថា សម្តេចប្រហែលជាអ្នកដឹកនាំតែ១ ដែលមានទឹកចិត្តសន្តោសប្រណីអត់អោនឲ្យគូបក្សដិបក្សនយោបាយច្រើនជាងគេ តាំងពីដើមរៀងមក។

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភានេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែង ស្តីពីវិធានការនានា ដើម្បីពង្រឹងលទ្ឋិប្រជាធិបតេយ្យ និងលំហនយោបាយ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានសម្តេចជាស៊ីម ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ របស់ព្រះបរមតកោដ្ឋ ប្រកាសឲ្យប្រើប្រាស់ ជាការប្រញាប់ កាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ១៩៩៧៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation