ពលរដ្ឋខេត្ត៦នៅកម្ពុជា ដែលជាប់ព្រំដែនប្រទេសឡាវ វៀតណាម និងប្រទេសថៃ នឹងទស្សនាភាពយន្តចិនដោយឥតគិតថ្លៃ
| ព័ត៌មានជាតិ
SHARE

ស្ថានទូតចិន ប្រចាំនៅកម្ពុជាផ្សព្វផ្សាយថា ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៣ នាឆ្នាំនេះ ធ្វើដំណើរទៅកាន់ខេត្ត៦ ដូចជាខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ខែធ្នូ។

ចំពោះការដាក់បញ្ចាំង នៅខេត្តបាត់ដំបង បញ្ចាំងនៅរង្វង់មូលដើមពោធិ៍ជិតសាលាខេត្ត ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ធ្នូ។ ខេត្តសៀមរាប បញ្ចាំងនៅទល់មុខសារមន្ទីរប៉ាណូរ៉ាម៉ា-អង្គរឃ្យូងយូ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ។ ខេត្តកំពង់ធំ បញ្ចាំងនៅវត្តតាជ្រៃកំពង់ថ្ម នៅថ្ងៃទី១៣ធ្នូ។ ខេត្តស្ទឹងត្រែង នៅវត្តអារាមភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន នៅថ្ងៃទី១៥ធ្នូ។ ខេត្តរតនគិរី នៅមន្ទីរវប្បធម៌ខេត្ត នៅថ្ងៃទី១៧ធ្នូ។ ខេត្តមណ្ឌលគិរី នៅរង្វង់មូលគោព្រៃអតីតព្រលានយន្តហោះ នៅថ្ងៃទី១៩ធ្នូ។ ក្នុងនោះ ក៏មានការដាក់បញ្ចាំង នៅក្នុងរាជធានីភ្នំពេញ ដោយបញ្ចាំនៅវិទ្យាល័យឥន្រ្ទទេវី នាថ្ងៃទី២១ធ្នូឆ្នាំ២០១៨ខាងមុខនេះ។

ឆ្នាំ២០១៨ គឺជាឆ្នាំគម្រប់ខួបលើកទី៦០ នៃចំណងការទូតរវាង កម្ពុជា ចិន ដើម្បីជំរុញការផ្លាស់ប្ដូរ លើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែស៊ីជម្រៅ ក្រោមការឧបត្ថម្ភពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ។

ខ្សែរភាពយន្តចិន-ខ្មែរដ៏ឆ្នើមសរុបចំនួន៨រឿងដែលត្រូវចាក់បញ្ចាំង រួមមាន “រឿងក្រុមនារីខ្យល់គួច” ជាប្រភេទរឿងបាល់ទាត់បែបកំប្លែង។ “រឿង ប្រតិបត្តិការសមុទ្រក្រហម” ជាប្រភេទរឿងសង្គា្រមដោយមានឆាកប្រយុទ្ធគ្នាដើម្បីជម្លៀសជនជាតិចិន។“រឿងខ្យល់បាតព្រែក” ជាប្រភេទរឿងអប់រំក្នុងក្រុមគ្រួសារ។ និងរឿងមួយចំនួនទៀត។

សូមជំរាបថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើម” នេះ បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០១៦ ដោយក្រុមការងារចាក់បញ្ចាំងភាពយន្តដែលមកពីវិទ្យុមិត្តភាពកម្ពុជាចិន បានធ្វើដំណើរទៅកាន់១៤ខេត្តក្រុងរាជធានីនៃប្រទេសកម្ពុជា និងបានចូលទៅដល់ទីជនបទដាច់ស្រយាល សហគមន៍ សាលារៀន បន្ទាយយោធា និងតំបន់សេដ្ឋកិច្ចពិសេសជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation