សម្តេចក្រឡាហោម ស ខេង ៖​ អ្នកជាប់ពន្ធនាគារមានការកើនឡើង​ ខណៈបច្ចុប្បន្ននេះមានអ្នកឃុំខ្លួនជាង៣ម៉ឺននាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​ ៖​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បានថ្លែងថា​ ពីមួយឆ្នាំទៅមួយឆ្នាំ​ អ្នកជាប់ឃុំក្នុងពន្ធនាគារមានការកើនឡើងជាលំដាប់​ ពុំមានការថមថយនោះទេ​ បច្ចុប្បន្ននេះ​ពន្ធនាគារទាំង២៨​ នៅទូទាំងប្រទេស​ ផ្ទុកអ្នកជាប់ឃុំជាង៣ម៉ឺននាក់​ ។

សម្ដេច​ស​ ខេង​ លើកឡើងបែបនេះក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)​ និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ​នៅថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៨ថា​ "ពី​មួយឆ្នាំទៅមួយឆ្នាំ​ ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារមានការកើនឡើងជាលំដាប់​ ដោយពុំមានការថមថយនោះឡើយ។ បច្ចុប្បន្ននេះ​ពន្ធនាគារទាំង២៨​ នៅទូទាំងប្រទេស​ ផ្ទុកអ្នកជាប់ឃុំជាង៣ម៉ឺននាក់​ ក្នុងនោះមានទណ្ឌិតចំនួនប្រមាណ៩ពាន់នាក់​ ហើយក្រៅពីនោះ​ គឺអ្នកជាប់ឃុំរង់ចាំនីតិវិធីតុលាការ​ ដែលមានចំនួនជាង២ម៉ឺននាក់"។

ឆ្លៀតឱកាសនោះដែរ​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ បានបន្ថែមថា​ យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន​ ដែលក្រសួង​មហាផ្ទៃ​ នឹងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំនៅទូទាំងប្រទេស​ ក៏បានរួមចំណែកមួយផ្នែកទោះតិច​ ឬច្រើនក្ដី​ ដល់ការកើនឡើងនៃកចំនួនអ្នកជាប់ឃុំ។

មួយវិញទៀត​ ការយឺតយ៉ាវនៃនីតិវិធីក្នុងការជម្រះក្ដីជនជាប់ឃុំ​ ក៏ជាបន្ទុកមួយផ្នែកទៀត​ ធ្វើឲ្យចំនួនអ្នកជាប់ឃុំពុំមានការថយចុះផងដែរ។ បញ្ហាប្រឈមធំៗចំពោះមុខទាំងពីនេះ​ ជាកត្តាចម្បងបង្កឲ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ​ ដែលបានបង្កផលប៉ះពាល់​ និងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង​ ក្នុងការលើកកម្ពស់សុខមាលភាព​ និងការផ្ដល់សេវាចាំបាច់នានា​ នៅតាមពន្ធនាគារទូទាំងប្រទេសកម្ពុជា​ មិនតែប៉ុណ្ណោះក៏បានបង្កការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជដ្ឋាភិបាល​ ក្នុងកាអនុវត្តឲ្យបានពេញលេញនូវកាតព្វកិច្ចជាអន្ដជាតិ​ ស្របតាមការអនុញ្ញប្រឆាំងទារុណកម្ម។

ក្រៅពីវិធានការពង្រីកបន្ថែមហេដ្ឋាចនាសម្ព័ន្ធពន្ធនាគារ​ ក្រសួងមហាផ្ទៃ​ ក៏បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តដាក់អនុវត្តយន្ដការពន្លឿននីតិវិធីតុលាការ​ ដោយបានបង្កើតក្រុុមការងារអន្ដរក្រសួង​ ដើម្បីពន្លឿននីតិវិធីជំនុំជម្រះ​ សំដៅសម្រាលបន្ទុកនៃភាពចង្អៀតណែនក្នុងពន្ធនាគារ​ ឲ្យបានជាអតិបរមា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation