ព្រះមហាក្សត្រនៃកម្ពុជានឹងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបិទខួប២៥ឆ្នាំ អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី ៥ ខែធ្នូនៅបរិវេណលានជល់ដំរី
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានប្រកាសថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជានឹង ស្តេចយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបិទខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ នៅបរិវេណលានជល់ដំរី។

សូមបញ្ជាក់ថា ស្របគ្នានឹងការប្រារព្ធខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ នេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំ កិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងកិច្ចប្រជុំពេញអង្គលើកទី២៥ និងការប្រារព្ធខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជំរាបថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលមានឈ្មោះពេញថា គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានសហប្រធាន គឺជប៉ុន និងបារាំង ឯអង្គការយូណេស្កូដើរតួជាលេខាធិការដ្ឋានផងដែរ។

សូមបញ្ជាក់ដែរថា ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំពិព័រណ៌មួយចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨
ដើម្បីផ្សព្វផ្សាយពីសកម្មភាព ក៏ដូចជាសមិទ្ធផលសំខាន់ៗរបស់គណៈកម្មាធិការមួយនេះ លើគម្រោងអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនាពេលកន្លងមក គឺជាការដាក់បង្ហាញ់នូវសកម្មភាពមួយចំនួនពាក់ព័ន្ធនិងការងារលើគម្រោងអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនោះ នៅខាងមុខសួនច្បារ មហាសណ្ឋាគារអង្គរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation