សម្តេចតេជោហ៊ុន សែន នឹងអញ្ញើញទៅដាំកូនឈើនៅខេត្តព្រះវិហារនាថ្ងៃស្អែក
| ព័ត៌មានជាតិ
SHARE

(ព្រះវិហារ)៖ នៅថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ញើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុង
ពិធីដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

យោងតាមការបញ្ជាក់ពីមន្ត្រីនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប អោយដឹងថា ពិធីដាំដើមឈើនេះ នឹងរៀបចំធ្វើក្រោមប្រធានបទ «តោះទៅដាំកូនឈើ ដើម្បីជាម្លប់សម្រាប់ជំនាន់ក្រោយយើង » ដើម្បីឈានទៅសម្រេចបាន
ផែនការកសាងគម្របព្រៃឈើឡើងវិញ មួយលានដើម ក្នុងរយៈពេល៥ឆ្នាំ។

សូមបញ្ជាក់ថា ក្នុងគម្រោងឆ្នាំទី ១នេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នឹងដាំកូនឈើលើផ្ទៃដីចំនួន ៥០ហិកតា ស្មើនឹងកូនឈើ ១២៥០០០ដើម ដែលក្នុងចំណោមដើមឈើទាំងនោះមាន ៥ម៉ឺនដើមទទួលបានការឧបត្ថម្ភពី ក្រសួងបរិស្ថាន។

សូមជំរាបថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាឧទ្យានមួយដែលមានសក្តានុពលច្រើន ដូចជា ជាបេតិភណ្ឌប្រវត្តិសាស្រ្ត បុរាណវិទ្យា (ដោយមានស្លដែកបុរាណ) បរិស្ថាន ធម្មជាតិ ទេសចរណ៍ និងជាតិពិន្ធុវិទ្យា។ ឧទ្យានក៏មានសក្តានុពលសំខាន់ ចំពោះការធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញដោយការអាស្រ័យផល អនុផលព្រៃឈើក្នុងឧទ្យាន ហើយលើសពីនេះ ការកែប្រែ និងអភិវឌ្ឃន៍កសិកម្មឆ្លាតនៅឧទ្យានក៏អាចធ្វើទៅបានទៀតផង៕

អត្ថបទ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation