ក្រសួងទេសចរណ៍ ប្រកាសឲ្យភ្ញៀវជាតិអន្តរជាតិ ចុះឈ្មោះដាំដើមឈើ ក្នុងឱកាសបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង
| ព័ត៌មានជាតិ
SHARE

ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន បានដាក់ចេញនូវកម្មវិធីថ្មីមួយទៀត ដែលបើកទូលាយឱ្យសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមដាំដើមឈើ ក្នុងឱកាសបុណ្យសមុទ្រឆ្នាំនេះដែលធ្វើឡើងនៅខេត្តកោះកុង។

ក្រសួងទាំង២បញ្ជាក់ថា សិស្សនិសិ្សត កម្មករ-កម្មាការិនី ព្រះសង្ឃ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចុះឈ្មោះចូលរួមដាំដើមឈើ ក្នុងឱកាសបុណ្យសមុទ្រ នៅថ្ងៃទី១៤-១៦ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង។ ការចាប់ផ្តើមចុះឈ្មោះ នឹងធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ទីតាំងសហគមន៍នេសាទ ពាមក្រសោបខេត្តកោះកុង។ឬក៏អាចចុះឈ្មោះចូលរួមដោយសេរីតាមរយៈ https://cambodiaecobusiness.org/kh/register_event/b46444d474x244a443។

សូមជំរាបថា អាជ្ញាធរខេត្តកោះកុងប្រទេសកម្ពុជា និងអាជ្ញាធរខេត្តត្រាតប្រទេសថៃ បានឯកភាពរួមគ្នាមួយលើកិច្ចការសម្រប សម្រួលឆ្លងដែនដល់ការស្នាក់នៅសំរាប់ការទៅមកលេងកម្សាន្តពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃជូនដល់ពលរដ្ឋប្រទេសទាំងពីរប្រទេស មិនអោយមានការព្រួយបារម្ភ។

ពិធីបុណ្យសមុទ្រលើកទី៧ជុំទី២ នៅខេត្តកោះកុង នឹងប្រព្រឹត្តឡើងទៅតាមអ្វីដែលជាការត្រៀមទុក ចាប់ពីថ្ងៃទី១៤ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ ដែលនៅសល់តែជាង២០ខែទៀតប៉ុណ្ណោះ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation