ធនាគារADB ផ្តល់ទឹកប្រាក់ប្រមាណ៣០លានដុល្លារ ឲ្យកម្ពុជាក្នុងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ក្នុងខេត្តកែប និងខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ក្រសួងទេសចរណ៍ និងគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ជាសេនាធិការ នឹងអនុវត្តន៍គម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២ នៅខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ក្រោមជំនួយថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រមាណ៣០លានដុល្លារអាម៉េរិក។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍បានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ក្រោយកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរ ណ៍ថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២នេះ រួមមាន៖ គម្រោងរៀបចំបង្កើតទីលានចាក់សំរាម និងសម្ភារសម្អាតទីក្រុង នៅខេត្តកែប និងគម្រោងបីទៀតនៅខេត្តព្រះសីហនុ មានដូចជាគម្រោងធ្វើផ្លូវទេសចរណ៍តាមបណ្ដោយឆ្នេរសមុទ្រ គម្រោងបង្កើតរោងចក្រសម្អាតទឹកកខ្វក់ និងគម្រោងកសាងកំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុ និងនៅកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្តមបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នជំហានទី២ ក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) គ្រោងចំណាយថវិកា ៣០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តន័នៅខេត្តតំបន់ឆ្នេរ រួមមាន៖ ១- គម្រោងគ្រប់គ្រងកាកសំណល់រឹងនៅខេត្តកែប។ ២-សាងសង់ផែទេសចរណ៍ចំនួន២ នៅខេត្តព្រះសីហនុ និងកោះរ៉ុង ផ្លូវតាមបណ្តោយឆ្នេរនៅខេត្តព្រះសីហនុ ផ្លូវដើរតាមមាត់សមុទ្រនៅកោះរ៉ុង។ ៣- ការអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន នៅខេត្តតំបន់ឆ្នេរទាំងបួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងមានប្រព័ន្ធស្ដង់ដារសុវត្ថិភាព មានការធានាបានល្អ។

ឯកឧត្តម ទិត ចន្ថា មានប្រសាសន៍បន្តថា ក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានចាប់ផ្ដើមអនុវត្តន៍ជំហានទី១បណ្ដើរៗមកហើយ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ក្នុងនោះមានគម្រោងកំពង់ផែទេសចរណ៍នៅខេត្តកំពត គម្រោងបង្កើតប្រព័ន្ធសម្អាតទឹកកខ្វក់នៅផ្សារក្ដាម ខេត្តកែប គម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែលគម្រោងមួយនេះ បាននិងកំពុងអនុវត្តន៍ប្រកបដោយជោគជ័យ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation