ព្រឺទ្ធការណ៍ ស្វែងយល់ ដំណើរថ្មើជើងរបស់យុវជន ក្នុងចម្ងាយដី ៤០ គីឡូម៉ែត្រពីស្រុកមេម៉ត់មកស្រុកស្នួលត្រូវបានបញ្ចប់ដោយជោគជ័យ
| ព័ត៌មានជាតិ
SHARE

ព្រឹទ្ធិការណ៍ ដំណើរ ៤០ គីឡូម៉ែត្រ របស់យុវជន សម័យថ្មី ចំនួន ៨៤៥ នាក់ ឆ្ពោះមកវិមានរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដើម្បី រំលឹកនូវគុណូបការៈវរៈដ៏ថ្លៃថ្លារបស់យុវជនសម័យសង្គ្រាម នៅឆ្នាំ១៩៧៨ ខែធ្នូ ថ្ងៃទី២ ។
ព្រឹទ្ធិការណ៍ដំណើរថ្មើជើង៤០គីឡូម៉ែត្រ ដឹកនាំដោយ ឯកឧត្ដមហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី២៩វិច្ឆិកាដល៉ថ្ងៃ៣០វិច្ឆិកា ត្រូវបញ្ចប់នៅវិមានរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភីមិកម្ពុជា ។

ក្នុងដំណើរដ៏ស្វិតស្វាញមួយនេះគឹផ្ដើមចេញពីភូមិកោះថ្ម ឃុំទន្លូង ស្រុកមេម៉ត់ខេត្តត្បូងឃុំ ដើម្បីឆ្ពោះមកឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ ។
ឯកឧត្ដមហ៊ុន មានី បានបញ្ជាក់យ៉ាងច្បាស៉ពីគោលជំហរដ៏រឹងមាំរបស់យុវជន៨៤៥នាក់ ដែលបានធ្វើដំណើរយ៉ាងស្វិតស្វាញទើបមកដល់គោលដៅ ប៉ុន្តែគួរអោយសោកស្ដាយផងដែរដោយសារក្នុងនោះមានយុវជនយើងជាង១៦០នាក់ត្រូវបានបញ្ចប់មិនទាន់ដល់គោលដៅ ដិយកត្តាផ្លូវឆ្ងាយ មិនដែលធ្លាប់។

ឯកឧត្ដម បានបន្តមានប្រសាន៍ ពេលដែលយុវជនយើងមិនទាន់បានសាកល្បងដើរក្នុងដីចំងាយ៤០គីឡូម៉ែត្រ យើងមិនដឹងថា វិរភាពដ៏អង្គអាចក្លាហានរបស់យុវជនសម័យសង្គ្រាមមានទុក្ខលំបាកយ៉ាងណាទេ ទើបបង្កើតបានថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិមាតុភូមិកម្ពុជានៅវិមាន២ធ្នូ១៩៧៨(បច្ចុប្បន្ន) វិមានរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ហើយយើងអាចសួរទៅយុវជនសម័យថា តើការលះបង់តស៊ូដើម្បីរំដោះប្រជាជនយើងអោយរួចផុតពីរបបប្រល័យពូជសាន៍បីឆ្នាំប្រាំបីខែនិងថ្ងៃម្ភៃ ទើបពលរដ្ឋយើងមានសិទ្ធរស់រាន្ត ដល់សព្វថ្ងៃ ( ពោលគឹជីវិតទី២របស់ជនជាតិខ្មែរគ្របើរូបនៅវិមាន២ធ្នូ) ។

ការថ្លែងបែបនេះរបស់ឯកឧត្ដមហ៊ុន មានី គឹនៅពេលបញ្ចប់កម្មពិធីដុតភ្លើងគុបបោះតង់ធ្វើជំុរុំស្នាក់នៅក្នុងវិមានរណិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដើម្បីបញ្ជាក់ពីជោគជ័យនៃព្រឹទ្ធការណ៍ ដើរថ្មើជើងក្នុងចម្ងាយដី៤០គីឡូម៉ែត្រប្រកបដោយជោគជ័យ ។

ក្នុងកម្មពិធីបញ្ចប់បេសកម្មពិសេសរបស់ក្រុមយុវជនដឹកនាំដោយឯកឧត្ដមហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សម្ដេច ពញ្ញា ចក្រី ហេង សំរិន ប្រធានគណកម្មាធិការរៀបចំវិមានរណសិរ្រសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានសំដែងនិងកោដសសើរដល់យុវជន ទាំងអស់ដែលបានខិតខ៉ពុះពារសាកល្បងចង់ដឹងចង់យល់ពីជីវប្រវត្តិតស៊ូនិងរំលឹកខួបអនុស្សាវរីយ៍ ដែលវិរៈបុព្វបុរសយើងតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងនាមអ្នកស្នេហាជាតិ រំដោះមាតុភូមិអោយរួចផុតពីសម័យសង្គ្រាម សម្ដេចពញ្ញាចក្រី បានផ្ដែផ្ដាំដល់យុវជនទាំងអស់ត្រូវរួបរួមសាមគ្គីគ្នា យកតាមគំរូវីរៈភាពយុវជនសមូយមុន កុំជឿលើការញុះញុង ថាថ្ងៃប្រវត្តិសាស្ត្រ២ធ្នូមិនមាន ដូច្នេះក្មួយៗ អាចយល់ច្បាស់ថាថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះ មាតុភូមិកម្ពុជា វិមាន២ធ្នូ មានពិតប្រាកដឬយ៉ាងណា ហើយក្មួយៗអោយបញ្ជាក់ប្រាប់ទៅយុវជនយើងទាំងអស់ដែលមិនបានចូលរួមព្រឹទ្ធិការណ៍ ដើរថ្មើជើងក្នុងចម្ងាយដី៤០គីឡូ ម៉ែត្រ តើពិបាកយ៉ងណា បើយើងប្រៀបធៀបពីសម័យយុវជនស្នេហាជាតិសម័យសង្គ្រាម។

ជាចុងបញ្ចប់សម្ដេចពញ្ញាចក្រី ហេង សំរិន បានជូនពរដល់សហភពសហព័ន្ធយុវជនកម្ពូជា ដោយបានង្កើតមហាព្រឹទ្ធិការ ស្វែងយល់ពីវីរៈភាពស៊ូអង្គអាចក្លាហានរបស់យុវជនស្នេហាជាតិ ដែលលះបងើសាច់ឈាមជូនមាតុភូមិរបស់យើង ។ដោយ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation