ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ចុះកិច្ចព្រមព្រៀង បង្កើតគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ៨កន្លែងបន្ថែម
| ព័ត៌មានជាតិ
SHARE

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មខេត្តក្រចេះបានសម្រេចចុះកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើ៨កន្លែងបន្ថែមដើម្បីផែនការគ្រប់គ្រងព្រៃសហគមន៍ ។

ពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តប្រាសាទ បញ្ចរតនារាម(កសាង) ស្ថិតនៅក្នុងភូមិកសាងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី លោក ហឿ ស៉ីយ៉ែមអភិបាលរងខេត្តក្រចេះ និងលោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ អាជ្ញាធរឃុំស្រុក អង្គការដៃគូពាក់ព័ន្ធ មន្ត្រីរដ្ឋបាលព្រៃឈើ ជាបុរសដែលមកពីតាមសង្គមជាច្រើននាក់ផងដែរ ។

លោក ទ្រី សុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា នេះជាលើកទី៦សម្រាប់ខេត្ត ក្រចេះដែលបានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើ បច្ចុប្បន្ននេះគឺបានបង្កើតសហគមន៍ព្រៃឈើចំនួន៥១កន្លែង គ្រប ដណ្ដប់លើផ្ទៃដីចំនួន៧៤៩៨៨ហិចតា នៅក្នុងស្រុកចំនួន ដែលមានសមាជិកចំននួ៨៦៣៥ គ្រួសារស្មើនឹង20378នាក់ ។

លោកបន្តថាដើម្បីបំពេញនីតិវិធីប្រកាស ស្ដីពីគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសហការជាមួយនឹងភាគីពាក់ព័ន្ធនានា ក្នុងការរៀបចំពិធីចុះកិច្ចព្រមព្រៀងប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទាំង8 ដែលទើបនឹងទទួលបានប្រកាសពីក្រសួងកសិកម្មរុក្ខប្រមាញ់នេសាទនាពេលនេះ។

លោកថាគិតមកដល់ពេលនេះយើងមានសហគមន៍35កន្លែងដែលបានទទួលចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើ ដោយមានការគាំទ្រពីអង្គការ (ricoh) និងដៃគូដ៍ទៃទៀតដើម្បីបោះជំហានយ៉ាងសំខាន់មួយទៅក្នុងដំណើរការអភិវឌ្ឍន៍និងគ្រប់គ្រងព្រៃឈើ  ។ 

  ហើយគោលដៅយុទ្ធសាស្រ្តព្រៃឈើជាតិបានកំណត់ បង្កើតគោលដៅសហគមន៍ព្រៃឈើអោយបាន1000សហគមន៍គ្របដណ្ដប់លើផ្ទៃដីយ៉ាងតិចគឺ2លានហិចតារ រហូតដល់ឆ្នាំ 2026 ខាងមុខនេះ ។

ដើម្បីអនុវត្តសហគមន៍ព្រៃឈើឲ្យមានប្រសិទ្ធ ភាពនិងនិរន្តរភាព តំណាងគណៈកម្មការគ្រប់គ្រងសហគមន៍ទាំង៨ ដែលទើបនិងចុះកិច្ចព្រមព្រៀង  ក៍បានធ្វើកាប្តេជ្ញាចិត្តថានិង គោរពអនុវត្តលិខិតបទដ្ឋានដែលពាក់ពន្ឋ័សហគមន៍ព្រៃឈើនៅកម្ពុជា គ្រប់គ្រងប្រើប្រាស់ការពារថែរក្សា អភិរក្សនិងអភិវឌ្ឍន៍ព្រៃឈើសហគមន៍ឲ្យមានប្រសិទ្ធភាព ។

 អនុវត្តតាមការណែនាំលើបច្ចេកទេសកិច្ចដំណើរការរៀបចំសហគមន៍ព្រៃឈើពីស្ថាប័នជំនាញ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធនៅក្នុងការគ្រប់ គ្រងអភិរក្សនិងអភិវឌ្ឍធនធានសង្គមឲ្យមាននិរន្តរភាព ។

 ជម្រុញការចូលរួមសកម្មភាព គ្រប់គ្រងព្រៃសហគមន៍ពីសមាជិកសហគមន៍ព្រៃឈើទាំងអស់ និងប្រើប្រាស់ផលអនុផលព្រៃឈើស្របតាមសក្តានុពលនិងលទ្ធភាពធនធានព្រៃសហគមន៍ និងប្រើប្រាស់ធនធានព្រៃឈើសម្រាប់ការប្រើប្រាស់ទៅតាមប្រពៃណីទំនៀម ទម្លាប់និងជំនឿសាសនា និងរៀបចំគ្រប់គ្រងឲ្យមានការចូលរួមពីសមាជិកព្រៃឈើនិងអ្នកពាក់ព័ន្ធទាំងអស់ ។

លោក ហឿ ស៉ីយ៉ែម អភិបាលរងខេត្តក្រចេះមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើនៅពេលនេះគឺជាការបំផុសចលនានិងស្មារតីប្រជាពលរដ្ឋមូលដ្ឋានឲ្យមាន ការចូលរួម យ៉ាងសកម្មទៅលើការគ្រប់គ្រងសគមន៍ព្រៃឈើ ធានាប្រសិទ្ធភាពប្រើប្រាស់សហគមន៍ព្រៃឈើ ក្រោមកិច្ចព្រមព្រៀងព្រៃសហគមន៍ ។

លោក អភិបាលរងក៍បានថ្លែងអំគុណចំពោះរាជរដ្ឋា ភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រនិងអនុវត្តន៍សហគមន៍ព្រៃឈើ ដែលជាឧត្តមប្រយោជន៍លើវិស័យព្រៃឈើជាតិទាំងមូល និងថ្លែងអំណរគុណដល់អង្គការដៃគូទាំងអស់ដែលបានជួយសម្របសម្រួល និងគាំទ្ររៀបចំបង្កើតសហគមន៍ព្រៃឈើរហូតមានពិធីចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើជាផ្លូវការនៅថ្ងៃនេះ ។

 លោកជម្រុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ឋសំខាន់ក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ ដែលមានសហគមន៍ព្រៃឈើផ្ទាល់និងអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញបន្តការចូលរួមគ្រប់ គ្រងនិងអនុវត្តសហគមន៍ព្រៃឈើឲ្យមានការរីកចម្រើន រឹងមាំដើម្បីជាប្រយោជន៍ដល់សហគមន៍ព្រៃឈើនិងសង្គមជាតិទាំងមូលផងដែរ ។ ដោយ ÷ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation