បច្ចុប្បន្ន សង្គមកម្ពុជា កំពុងឲ្យតម្លៃខ្លាំង ចំពោះសហគ្រិនជាស្ត្រី ហើយចំនួនសហគ្រិនជាស្ត្រី ក៏កំពុងមានការកើនឡើងច្រើនផងដែរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ អ្នកស្រី ចិន្តា ក្លេរ អនុប្រធានទី២ សហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា បានវាយតម្លៃថា បច្ចុប្បន្ន សង្គមជាតិកម្ពុជា បាននឹងកំពុងលើកកម្ពស់ និងឲ្យតម្លៃយ៉ាងខ្លាំង ចំពោះសហគ្រិនជាស្ត្រី ដោយមិនមានការរើសអើង ដូចពីអតីតកាលនោះទេ។ ព្រមជាមួយគ្នានោះ អ្នកស្រីបានលើកឡើងថា ចំនួនសហគ្រិនជាស្ត្រី ក៏បាននឹងកំពុងកើនឡើងយ៉ាងច្រើនផងដែរ បើធៀបនឹងឆ្នាំកន្លងទៅ។

ការលើកឡើងនេះ អ្នកស្រីអនុប្រធាន បានធ្វើឡើង ក្នុងឱកាសដែលសមាជិក នៃសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា បានធ្វើការជួបជុំសំណេះសំណាល ដើម្បីពង្រឹងទំនាក់ទំនង និងផ្តល់បទពិសោធន៍ ពីភាពជោគជ័យ ព្រមទាំងបង្ហាញពីបញ្ហាប្រឈម ឲ្យគ្នាទៅវិញទៅមកផងដែរ។ កម្មវិធីជួបជុំនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា នៅសណ្ឋាគារ សាន់ ស៊ីធី ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ។

អ្នកស្រីបន្ថែមថា នេះមិនមែនជាលើកទីមួយនោះទេ ហើយតាមរយៈជំនួបសំណេះសំណាលកន្លងមក បានធ្វើឲ្យដំណើរការអាជីវកម្ម របស់សមាជិកសហព័ន្ធ មានភាពរីកចម្រើនជាច្រើន។

គួរជម្រាបថា សហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា បានបង្កើតឡើងអស់រយៈពេល៤ឆ្នាំកន្លងមកហើយ ពោលគឺបង្កើតឡើង នៅក្នុងឆ្នាំ២០១៤ ហើយបច្ចុប្បន្ន មានសមាជិកជាង១០០ ដោយកំពុងធ្វើការជាមួយសហគមន៍ ប្រមាណ៣ម៉ឺនគ្រួសារ។ សហព័ន្ធនេះ បង្កើតឡើង ក្នុងគោលបំណង ចែករំលែកចំណេះដឹង លើការធ្វើអាជីវកម្ម តាមរយៈការសិក្សា ក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗ ដោយមិនចំណាយថវិកា ព្រមទាំងបានចូលរួមចំណែក ក្នុងការងារសង្គមផងដែរ៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation