៥ចំណុច របស់ពលរដ្ឋ ដែលអាជ្ញាធរត្រូវដោះស្រាយ ជាបញ្ហា ចំបងក្នុងការផ្សព្វផ្សាយ សមទ្ធិផលអភិវឌ្ឍន៍
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី÷ដើម្បីធ្វើការផ្សព្វផ្សាយពីសមិទ្ធិផលនៃការអភិវឌ្ឍន៍លើវិស័យនានា របស់រដ្ឋបាលខេត្តរួមទាំងមន្ទីរ អង្គភាព ដែលសម្រេចបានក្នុងឆ្នាំ២០១៨នេះ និងបន្តលើកផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំបន្ទាប់ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ថ្នាក់ក្រុង/ស្រុក ឆ្នាំទី៥ អាណត្តិទី២ ត្រូវបានរៀបចំឡើងនៅពីរកន្លែងផ្សេងគ្នា ដែលមានប្រជាពលរដ្ឋប្រមាណជា៣០០នាក់ ស្ថិតនៅស្រុកពេជ្រាដា និងស្រុកកោះញែក ក្រោមអធិបតី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លី សាមិ ប្រធានក្រុមប្រឹក្សាខេត្តស្តីទី ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត  ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរស្រុក ឃុំ កាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ 

ក្នុងវេទិកានោះ ក៏បានផ្សព្វផ្សាយអំពីសមិទ្ធផលការងាររយៈពេល៩ខែ សម្រេចបានក្នុងឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមមតិយោបល់ និងបញ្ហានៅសេសសល់មួយចំនួន ត្រូវរួមគ្នាដោះស្រាយជាមួយមន្រ្តីជំនាញ និងលើកផែនការជាបន្តបន្ទាប់។ ម្យ៉ាងទៀត ក្រុមប្រឹក្សាខេត្ត បានឱ្យពលរដ្ឋលើកឡើងពីបញ្ហាប្រឈមចំនួន៥ចំណុចធំៗ គឺបញ្ហាអប់រំ បញ្ហាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ បញ្ហាបរិស្ថាន បញ្ហាភូមិ/ឃុំមានសុវត្ថិភាព និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន។

ក្នុងវេទិកាពីរផ្សេងៗគ្នានោះដែរ ប្រជាពលរដ្ឋ នៅលើកឡើងជាសំណួរ ឫសំណូមពរទាំង៥ចំណុចខាងលើ ដើម្បីឱ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធនានា បានធ្វើការបំភ្លឺជូន ដោយឡែក បញ្ហាមួយចំនួន ក៏ត្រូវបានមន្ទីរអង្គភាពជំនាញ បានកត់ត្រាទុក និងយកទៅពិភាក្សាជាមួយក្រុមប្រឹក្សាខេត្ត នឹងគណៈអភិបាលខេត្តក្នុងកិច្ចប្រជុំ ដើម្បីជម្រាបជូនដល់ម្ចាស់សំនួរនៅពេលក្រោយ រីឯបញ្ហាមួយចំនួនទៀត គឺស្ថិតនៅក្នុងគម្រោងផែនការរបស់មន្ទីរអង្គភាពជំនាញ។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលរងខេត្ត ក៏បានណែនាំ និងជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្រ្តីជំនាញទាំងអស់ ត្រូវបន្តយកចិត្តទុកដោះស្រាយបញ្ហានានាជូនពលរដ្ឋឱ្យបានល្អប្រសើរជាងមុន ទាំងសេវាតម្រូវការ និងសេវាសាធារណៈ៕  ដោយ នាង ចាន់ថា 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation