សម្តេចតេជោ អបអរសាទរដែលល្ខោនខោលកម្ពុជា បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ 
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៨នេះ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តរ រដ្ឋាភិបាល សម្រាប់ការការពារបេតិកភណ្ឌ វប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័ត យល់ព្រមចុះល្ខោនខោល ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមសេចក្តីសម្រេច Decision 13.COM.10.a.3 ។

សម្តេចតេជោបញ្ជាក់នៅលើហ្វេសបុកផ្លូវការនារសៀលថ្ងៃនេះថា ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការ យូណេស្កូនៅពេលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈ វប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិង ស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផល ជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។បេតិកភណ្ឌវប្បធម៌រូបិយរបស់ជាតិយើងបានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។ 

ជាមួយនឹងការអបអរនេះ សម្តេចតេជោហ៊ុនសែនបានស្នើសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រថែរក្សាការពារ និងលើកតម្កើង តម្លៃបេតិកភណ្ឌវប្បធម៌ជាតិយើង។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation