សម្តេចតេជោ៖ រដ្ឋាភិបាលមួយមិនអាចអ្នកណាមកផ្តួលរលំតាមចិញ្ចើមផ្លូវនោះទេ
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៏ថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ និងកម្មករកម្មការនី ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា អោយឈ្នះឆ្នោត ដើម្បីរក្សានូវស្នាដៃរបស់ឪពុកម្តាយ ជីដូនជីតាក្មួយៗដែលបានរួមចំណែកផ្តួលរលំប៉ុលពត ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលមួយ មិនអាចអ្នកណាមកផ្តួលរលំតាមចិញ្ចើមផ្លូវនោះទេ។

សម្តេចតេជោ សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលសុខចិត្តចំណាយ១២០លានដុល្លាអាមេរិច ដើម្បីអោយកម្មករទទួលបានប្រាក់ខែកាន់តែច្រើន។

សម្តេចតេជោរំលឹកថា កាលពីអតីតកាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមិនមានរោងចក្រទេ ប៉ុន្តែពេលនេះមានរោងចក្រច្រើននៅស្រុកកណ្តាលស្ទឹង និងនៅតាមបណ្តាខេត្តជាច្រើនទៀត សម្តេចតេជោបានបញ្ជាក់ថា នេះហើយជាគោលនយោបាយពង្រាយរោងចក្ររបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ៕ ដោយ៖ ហ៊ន សុភក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation