សហគមន៍ដាំបន្លែគ្មានជាតិគីមីជាយក្រុងកំពង់ស្ពឺពង្រីកផ្ទៃដី១០ហិកតាបន្ថែមទៀត ខណៈការបញ្ជាទិញកើនឡើងដល់១១ក្រុមហ៊ុន
| ព័ត៌មានជាតិ
SHARE

សហគមន៍ដាំបន្លែគ្មានជាតិគីមីខេត្តកំពង់ស្ពឺ បានបង្កើនសមាជិក និងពង្រីកផ្ទៃដីដាំបន្លែសរីរាង្គ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០១៨ ដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការដល់ក្រុមហ៊ុនចំនួន១១ ដែលបានបញ្ជាទិញ។

លោកស្រី យូ លន់ ប្រធានសហគមន៍កសិកម្មបន្លែចំរុះជាយក្រុងកំពង់ស្ពឺបានអោយដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៣ផ្សេងទៀត បានបញ្ជាទិញបន្លែសរីរាង្គពីសហគមន៍ ខណៈកាលពីដើមឆ្នាំ២០១៨ មានត្រឹមតែ៩ក្រុមហ៊ុនប៉ុណ្ណោះ។ ក្រុមហ៊ុនទាំង៣នេះ មានក្រុមហ៊ុនភូមិកសិករធម្មជាតិ ក្រុមហ៊ុនអាអ៊ីនិងក្រុមហ៊ុនតារានៅរាជធានីភ្នំពេញ ដែលការបញ្ជាទិញបន្លែសរីរាង្គនេះនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ សៅរ៍ និងអាទិត្យ។ទីផ្សារដែលក្រុមហ៊ុនទាំង១១យកទៅចែកចាយបន្តនោះមាននៅរាជធានីភ្នំពេញចំនួនចំនួន៨ក្រុមហ៊ុន នៅខេត្តសៀមរាបចំនួន២ក្រុមហ៊ុន និងនៅខេត្តព្រះសីហនុមាន១ក្រុមហ៊ុន។

គួររំលឹកថា កសិករនៅក្នុងសហគមន៍ដែលប្រកបមុខរដាំបន្លែគ្មានជាតិគីមីនេះ មានចំនួន១១៥គ្រួសារ រស់នៅក្នុងស្រុកចំនួន៤ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង ស្រុកភ្នំស្រួច ស្រុកឱរ៉ាល់ និងក្រុងច្បារមន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧គឺកើនឡើង ប្រមាណ៣៥% និងបង្កើនផ្ទៃដីបន្ថែមចំនួន១០ហិកតានៅក្នុងស្រុកភ្នំស្រួចនិងស្រុកឱរ៉ាល់។ ក្នុងនោះបន្លែដែលសហគមន៍ដាំសព្វថ្ងៃ មានចំនួន២៤ប្រភេទ បន្លែស្លឹកមាន១០ប្រភេទ និងប្រភេទបន្លែផ្លែមានចំនួន១៤ប្រភេទ។ប្រភេទបន្លែស្លឹកក្នុង១គីឡូតម្លៃពី៤ពាន់ទៅ៥ពាន់រៀលនិងប្រភេទបន្លែផ្លែក្នុងមួយគីឡូតម្លៃពី៤ពាន់ទៅ៦ពាន់រៀល ហើយតម្លៃនេះឡើងចុះទៅតាមរដូវកាលតាមកិច្ចព្រមព្រៀងដែលបានចុះកិច្ចសន្យារួមគ្នារវាងសហគមន៍និងក្រុមហ៊ុនផងដែរ ៕ ដោយ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation