សម្ដេច​ព្រះ​មហា​សង្ឃរាជ បួរ​ គ្រី​ ដឹកនាំមន្ត្រីសង្ឃគណៈធម្មយុត្តិកនិកាយចូ​លក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នា​វេលា​រសៀល​ថ្ងៃ​ពុធ​ ២កើត​ ខែ​ជេស្ឋ​ ឆ្នាំ​ច​ សំរិទ្ធិស័ក​ ពុទ្ធ​សករាជ​២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៨នេះ​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះបាទ​ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គសព្វ​ព្រះ​រាជ​ហឫទ័យ​ ព្រះ​បរម​រាជា​នុញ្ញាត​ឲ្យ​សម្ដេច​ព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃរាជា​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ បួរ​ គ្រី​ សម្ដេច​ព្រះ​មហា​សង្ឃរាជ​ នៃគណ​ធម្មយុត្តិកនិកាយ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដឹកនាំ​ព្រះ​មន្ត្រី​សង្ឃ​ចូលក្រាប​បង្គំ​គាល់​ថ្វាយ​ព្រះ​មហា​សព្ទសាធុការពរ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើ​ត្បូង​ ក្នុង​ព្រះ​រាជ​វរោកាស​ដ៏​មហា​នក្ខត្តឫក្សនៃ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​ ៦៥​ យាង​ចូល​ ៦៦ព្រះ​វស្សា​ នា​ព្រះ​ទីន័ង​ទេវាវិនិឆ្ឆ័យ​ ព្រះ​បរម​រាជវាំង។

សូមជំរាបថា ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាចែកជា២គណ: គឺគណ:មហានិកាយ ដែលដឹកនាំសម្ដេច​ព្រះ​មហា​សង្ឃរាជ​ ទេព វង្ស និង ធម្មយុត្តិកនិកាយ ដែលដឹកនាំដោយសម្ដេច​ព្រះ​មហា​សង្ឃរាជ​ បួរ​ គ្រី​ ដែលបច្ចុប្បន្ននៅទូទាំងប្រទេសមាន វត្តខាងធម្មយុត្តិប្រមាណតែ២០០វត្តប៉ុណ្ណោះ ខណ:ដែលវត្តខាងមហានិកាយមានប្រមាណជាង៤ពាន់វត្ត៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation