វៀតណាម រង់ចាំពីដំណើរទស្សនៈកិច្ចផ្លូវការ របស់សម្តេចតេជោ
| ព័ត៌មានជាតិ
SHARE

វៀតណាម៖ ទីភ្នាក់ងារសារព័ត៌មានVNA របស់ប្រទេសវៀតណាម បានឲ្យដឹងកាលពីរសៀលម្សិលមិញ ក្នងឱកាសទទួលជួបឯកឧត្តម ប្រាក់ សុខុន ដែលកំពុងបំពេញទស្សនៈកិច្ចនៅទីនោះ លោក ង្វៀន ហ្វុចុក មានប្រសាសន៍ថា លោក នឹងរដ្ឋាភិបាលវៀតណាមរង់ចាំឲ្យមានដំណើរទស្សនៈកិច្ចផ្លូវការ ទៅកាន់ប្រទេសវៀតណាម ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា នាពេលខាងមុខនេះ។

លោកបន្តថា វៀតណាម និងកម្ពុជា បានសហការគ្នា ដើម្បីរៀបចំឲ្យបានល្អ ក្នុងការទទួលដំណើរទស្សនៈកិច្ច របស់សម្តេចហ៊ុនសែន មកកាន់ទីក្រុងហាណូយ ក៏ដូចជារៀបចំព្រឹ្តតិការណ៍ឲ្យបានល្អ នៃខួប៤០ឆ្នាំ ៧ មករា ១៩៧៩ ៧ មករា ២០១៩ ដែលជាទិវារំដោះប្រទេសកម្ពុជាចេញពីរបបពុលពត។

លោកបានសំដែងអំណគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងខេត្តកំពង់ឆ្នាំង ដែលបានរៀបចំ ឲ្យមានការចាកចេញ របស់អនិកជនវៀតណាម នៅខេត្តនេះមកកាន់ដីគោកវិញ។ ក្រៅពីនោះ លោកក៏បានសំណូមពរដល់អាជ្ញាធរកម្ពុជា សូមឲ្យមានវិធានការគំាពារជាក់ស្តែង ក្នុងការធានាឲ្យមានរចនាសម្ព័ន្ឋ ដ៏ចាំបាច់សំរាប់ការរស់នៅរបស់ពលរដ្ឋវៀតណាម កំណើតវៀតណាម ដែលត្រូវចាកចេញ ពីទន្លេសាបមកកាន់ដីគោក។ ក្រៅពីនេះ លោកនាយករដ្ឋមន្រ្តី ក៏បានសំដែងបំណងប្រាថ្នា ចង់ឃើញក្រសួងការបរទេសកម្ពុជា សហការឲ្យបានល្អជាមួយជនជាតិវៀតណាម ដែលមានលិខិតស្នាមត្រឹមត្រូវតាមច្បាប់កម្ពុជា ដើម្បីបានរស់នៅចិញ្ចឹមជីវិតយូរអង្វេងលើដីកម្ពុជា។

មានប្រសាសន៍ឆ្លើយតប ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេសកម្ពុជា បានជូនពរចំពោះលោកង្វៀន ហ្វុចុក ដែលត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតឲ្យធ្វើជាប្រធានរដ្ឋបន្ថែមទៀត។ ព្រមជាមួយនោះ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា នឹងមិនអាចបំភ្លេចបានជារៀងរហូត នូវគុណបំណាច់ដ៏ធំធេងរបស់បក្សរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឲ្យកម្ពុជា ចេញពីរបបពុលពត និងកសាងជាតិឡើងវិញពីគំនផេះផង់។

ឯកឧ្តតម បានជំរាបជូននាយករដ្ឋវៀតណាម អំពីការខិតខំរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការធានាឲ្យមាននូវហេដ្ឋារចនាសម្ព័ន្ឋ សំរាប់ជីវភាពរស់នៅរបស់ជនជាតិវៀតណាម ចេញពីផ្ទៃទឹក ទៅរស់នៅកន្លែងផ្សេង។ លោកសង្កត់ធ្ងន់ថា កិច្ចការនេះ ត្រូវបានសម្តេចតេជោ យកចិត្តទុកដាក់ ក្នុងការតាមដានត្រួតពិនិត្យ មើលការអនុវត្តន៍របស់អាជ្ញាធរមូលដ្ខាន ដូចដែលលោកបញ្ជាក់ជូននាយករដ្ឋមន្រ្តីវៀតណាម កាលពីពេលកន្លងមក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation