ព្យុះUSAGI ដែលគ្រប់ដណ្តប់នៅកម្ពុជា កំពុងក្លាយជាវិសម្ពាធទាប និងភ្លៀងមានការថយចុះ
| ព័ត៌មានជាតិ
SHARE

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ព្យុះ USAGI ដែលកំពុងមានឥទ្ឋិពលនៅកម្ពុជានេះ កំពុងក្លាយជាវិសម្ពាធទាប ដែលធ្វើឲ្យឥទ្ធិពលខ្យល់ និងភ្លៀងមានការថយចុះ។

ព្យុះ USAGI នៅពេលដែលស្ថិតឆ្នេរសមុទ្រប្រទេសវៀតណាម គឺជាព្យុះទីហ្វុង ប៉ុន្ដែនៅពេលធ្វើដំណើរមកដល់ព្រំដែនប្រទេសកម្ពុជា-វៀតណាម ព្យុះនេះបានវិវឌ្ឍន៍ខ្លួនទៅជាសម្ពាធទាប (TD) ។ ព្យុះនេះបានក្លាយទៅជាវិសម្ពាធតែម្ដង ដែលធ្វើឲ្យភ្លៀង និងខ្យល់ នៅតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា មានការថមថយ។ ឥទ្ឋិពលនេះ មិនមានការព្រួយបារម្ភទេ។ វិសម្ពាធទាបនេះ នឹងបន្ដគ្របបណ្ដប់ និងជះឥទ្ធិពលនៅតំបន់ទំនាបកណ្ដាលភាគពាយ្យ និងខ្ពង់រាបភាគខាងជើង នៃប្រទេសកម្ពុជាវិញម្ដង ដោយចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ធ្វើឲ្យអាកាសធាតុនៅបន្ដអួរអាប់។

ពាក់ព័ន្ឋនឹងអាកាសធាតុនេះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែវិច្ឆិកា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើង ជាយថាហេតុ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation