សភាពាណិជ្ជកម្មកម្ពុជា ចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមធុរកិច្ច ដើម្បីតស៊ូមតិជាមួយរាជរដ្ឋាភិបាលសម្រាប់បញ្ហារបស់វិស័យឯកជន
| ព័ត៌មានជាតិ
SHARE

នៅអគ្គនាយដ្ឋានសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមធុរកិច្ច ដើម្បីផ្តល់សិទ្ធិអំណាចដល់សភាពាណិជ្ជកម្មកម្ពុជាក្នុងការទទទួលបាននូវការឯកភាពជាឯកច្ឆន្ទ និងជាតំណាងឲ្យសមគមធុរកិច្ចក្នុងការតស៊ូមតិជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់បញ្ហាជាក់លាក់ ដែលប៉ះពាល់ ដល់វិស័យឯកជនទាំងមូល។
ពិធីចុះអនុស្សារណៈយោគយល់នេះ ត្រូវបានរៀបចំធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងវត្តមានថ្នាក់ដឹកនាំសមាគមធុរកិច្ចបរទេសជាច្រើននាក់។

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ច និងចាត់តាំងមន្រ្តីទំនាក់ទំនងសម្រាប់ទាក់ទងការងារនេះ ដើម្បីសម្រេចគោលដៅ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដែលមានចែងក្នុងអនុស្សារណៈយោគយល់នេះ។
សមាគមធរុកិច្ចរួមមាន សភាពាណិជ្ជកម្មបរទេស សមាគមធុរកិច្ច ក្រុមប្រឹក្សាធុរកិច្ច និងក្លឹបធុរកិច្ចដែលមានប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្រោមច្បាប់និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា ជាស្ថាប័នផ្អែកលើសមាជិកភាពស្ម័គ្រចិត្ត និងមិនស្វែងរកប្រាក់ចំណេញ ដែលតំណាងឲ្យផលប្រយោជន៍វិស័យឯកជនក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សេវាកម្ម និងសិប្បកម្ម។

លើសពីនេះសភាពាណិជ្ជកម្ម មានគោលដៅសម្រាប់វិបុលភាពសេដ្ឋកិច្ចក្នុងដែនដីរបស់ខ្លួនតាំងនៅ និងនៅទូទាំងប្រទេស។ សភាពាណិជ្ជកម្មមានតួនាទីក្នុងការបញ្ចេញមតិយោបល់ និងចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដែលជួយជំរុញឲ្យបរិយាកាសធុរកិច្ចកាន់តែមានភាពអំណោយផលសម្រាប់ការប្រកបធុរកិច្ចដល់ធុរជន។ សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីសភាពាណិជ្ជកម្ម ដែលបានប្រកាសឲ្យប្រើជា ផ្លូវការក្នុងឆ្នាំ១៩៩៥ និងមានការធ្វើវិសោធនកម្មពាក់ព័ន្ធ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា នេះគឺជាការចងក្រងជាក្រុមមួយ ជាសំលេងតែមួយ ដើម្បីដោះស្រាយជាមួយរាជរដ្ឋាភិបាល ទៅលើផលបះពាល់មួយចំនួនដែលវិស័យឯកជនបានជួបប្រទះនាពេលកន្លងមក។ អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation