វិស័យកាត់ដេរទាំងមូលបានផ្តល់ប្រាក់ចំណូលប្រចាំឆ្នាំដល់កម្មករជាង២ពាន់លានដុល្លារ
| ព័ត៌មានជាតិ
SHARE

យោងតាមតួលេខសមាគមរោងចក្រកាត់ដេរកម្ពុជាបានបង្ហាញថា ចំនួនប្រាក់ខែសរុបដែលកម្មករក្នុងវិស័យកាត់ដេរទទួលបានក្នុង១ឆ្នាំៗបានកើនឡើងគួរអោយកត់សំគាល់ស្របពេលដែលកំណើនប្រាក់ខែគោល និងចំនួនរោងចក្រថ្មីៗបន្តកើនឡើងជាលំដាប់។

បើតាមតួលេខរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ចំនួនប្រាក់ខែសរុបដែលកម្មករក្នុងវិស័យកាត់ដេរទទួលបាន បានកើនឡើងពីជាង១ពាន់លានដុល្លារក្នុង១ឆ្នាំកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដល់ចំនួនជាង២ពាន់លានដុល្លារក្នុង១ឆ្នាំនាពេលបច្ចុប្បន្ននេះដែលស្មើនឹង២០០លានដុល្លារក្នុង១ខែ។

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រាក់ខែគោលសម្រាប់កម្មករកម្មការិនីក្នុងវិស័យកាត់ដេរបានបន្តឡើងជាបន្តបន្ទាប់ ជាក់ស្ដែងកាលពីឆ្នាំ២០១៧ ប្រាក់ខែគោលក្នុងវិស័យនេះកើនដល់ ចំនួន១៥៣ដុល្លារអាមេរិក ហើយកើនដល់១៧០ដុល្លារនៅឆ្នាំ២០១៨នេះ នឹងកើនឡើងដល់១៨២ដុល្លារអាមេរិក នៅឆ្នាំ២០១៩ខាងមុខនេះ។

សូមបញ្ជាក់ថា វិស័យកាត់ដេរជាវិស័យធំមួយដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាជិត១លាននាក់ ក្នុងនោះ ផលិតផលវិស័យកាត់ដេរទាំងមូលបានតំណាងដល់ទៅរង្វង់៧០%នៃផលិតផលនាំចេញសរុបរបស់កម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation