រដ្ឋសភា បើកសម្ពោធផ្សព្វផ្សាយសៀវភៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា <<ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ>>
| ព័ត៌មានជាតិ
SHARE

អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនិងផ្សព្វ ផ្សាយសៀវភៅ កំណត់ហេតុស្តីពី ការតស៊ូរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងដំណើររំដោះ ប្រទេសជាតិចេញពីរបបប៉ុលពត ការ ចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញក្រោយភ្លើងសង្រ្គាមបានរលត់ទៅ។

នៅក្នុងឱកាសនោះដែរឯកឧត្តមវង សូត បានប្រសាសន៏លើកឡើងថា, បេសកកម្ម ក្នុងបុព្វហេតុជាតិនិងប្រជាជន ដែលសម្តេចបានចំណាយពេលសឹងពេញមួយជីវិតសម្តេច ត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅ “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” ជាភាសាអង់គ្លេសដែលបាន សម្ពោធនិងផ្សព្វផ្សាយ នៅវិមានរដ្ឋសភា នាថ្ងៃនេះ ។

ឯកឩត្តមវងសូត បានលើកឡើងទៀតថា៖“ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ” នឹងបង្ហាញពីការពិតនៃសង្គ្រាមនៅកម្ពុជាដល់អ្នកអាននិងកូនខ្មែរជំនាន់ក្រោយដែលចង់សិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តកម្ពុជា។ ជាប្រវត្តិសាស្រ្តនៃការតស៊ូដោះប្រទេសជាតិរបស់ឥស្សរជនស្នេហា ជាតិនិងដំណើរស្តាកម្ពុជាឡើងវិញ ក្រោយ របបប្រល័យពូជសាសន៍ ប៉ុល ពត បានរលំទៅក្នុងរយៈ ៤០ឆ្នាំកន្លងមកនេះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បាន ប្រសូត្រនៅក្នុងគ្រួសារកសិករនៅទីជន បទមួយក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ ១៩៣៤ សម្តេច ហេង សំរិន គឺជាប្រធានស្ថាបនិកចលនាមហាជនធំមួយឈ្មោះថា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា“ ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលបានបង្កើតឡើងនៅក្នុងសមាជមួយនៅខេត្តក្រចេះកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨។
ផ្តើមចេញពីខេត្ត ក្រចេះនោះហើយ ដែលសម្តេច ហេង សំរិន បានប្រកាសផែនការ ១១ ចំណុច ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ក្រោយ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ សម្តេច ហេង សំរិន បានក្លាយជាប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអគ្គលេខាធិការបក្ស នៃគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា។

បច្ចុប្បន្ន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណ បក្សប្រជាជនកម្ពុជា ព្រមទាំងជាប្រធានប្តូរវេននៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ខណៈដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភានេះ នៅក្នុង ខែមករា ឆ្នាំ២០១៩ ខាងមុខ។ APPF បានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ (Yasuhiro Naka sone) ក្នុងឆ្នាំ១៩៩៣។ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំប្រចំាឆ្នាំនេះ ជាជោគជ័យផ្នែកការទូតសភាកម្ពុជាថ្មីមួយទៀត នៅដើមនីតិកាលទី៦នៃរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច។

សម្តេច ហេង សំរិន គឺជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ១៤រូប ដែលនៅរស់រានមានជីវិត ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ មាន សំអាន សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍ នៃគណបក្ស ប្រជា ជនកម្ពុជា និងជាសមាជិកាព្រឹទ្ឋសភា ឯកឧត្តម រស់ សម័យ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និង ឯកឧត្តម ចាន់ វ៉ែន អតីតអគ្គលេខាធិការរដ្ឋសភា ជាដើម។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានឹងប្រារព្ធខួបលើកទី៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស នៅស្តូបអនុស្សាវរីយ៍ នាស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះដែលមានមហាជនរាប់ម៉ឺន នាក់ចូលរួមផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation