ក្រសួងកិច្ចការនារី ស្នើ​ឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយធ្វើយ៉ាងណាទាក់ទាញសិស្សស្រី សិក្សាលើផ្នែកវិទ្យាសាស្ត្រ
| ព័ត៌មានជាតិ
SHARE

 ភ្នំពេញ ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២០ ខែវិច្ឆិកានេះ បានទទួលជួបជាមួយ អ្នកស្រី សាន់នីយ៉ា ឌូរ៉ានី ចាម៉ាល់ (Sunniya Durrani-Jamal) នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ហៅកាត់ថា ADB នៅទីស្តីការក្រសួង។

 នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានស្នើសុំឲ្យ ADB នៅពេលដែលចាប់ផ្តើមរៀបចំគម្រោង ឬក៏បង្កើតគោលនយោបាយអ្វីមួយ ដែលទាក់ទងជាមួយនឹងយេនឌ័រ សូមឲ្យបញ្ចូលក្រសួងកិច្ចការនារី ទៅក្នុងនោះដែរ ដើម្បីឲ្យក្រសួង​ បានចាប់ផ្តើមធ្វើការពីវគ្គដំបូង ដោយបានទាំងបង្កើតគម្រោងជាមួយ បង្កើតគោលនយោបាយជាមួយ និងធ្វើការតាមដាន និងវាយតម្លៃជាមួយផងដែរ។

 លោកជំទាវក៏បានស្នើសុំឲ្យ ADB ផ្តល់នូវការអភិវឌ្ឍសមត្ថភាព ដល់មន្ត្រីក្រសួងកិច្ចការនារី ដើម្បីឲ្យពួកគាត់មានសមត្ថភាព ក្នុងការតាមដាន និងត្រួតពិនិត្យ ទៅលើគម្រោង ជាពិសេសទៅលើផ្នែក IT ដើម្បីឲ្យពួកគាត់មានសមត្ថភាព ធ្វើការងារនេះជាមួយ។ លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានលើកឡើង ពីការបម្រែបម្រួលអាកាសធាតុផងដែរ លោកជំទាវថា បញ្ហាការបម្រែបម្រួលអាកាសធាតុ នៅក្នុងក្រសួងកិច្ចការនារី មិនមែនត្រឹមតែគិត ទៅលើបញ្ហាបរិស្ថានម្យ៉ាងនោះទេ គឺក៏គិតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចស្ត្រីផងដែរ ពីព្រោះស្ត្រីក៏បានចូលរួមចំណែក ចំពោះសេដ្ឋកិច្ច ​។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រី បានស្នើសុំឲ្យ ADB ជួយពិចារណាទៅលើ ការពង្រឹងសមត្ថភាពសេដ្ឋកិច្ចដល់ស្ត្រី។

 លោកជំទាវរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យ ADB ធ្វើការសិក្សាមួយ ថាតើហេតុអ្វីបានក្មេងស្រី មិនសូវសិក្សាផ្នែកវិទ្យាសាស្ត្រ (STEM)។ ហើយក្រសួងកំពុងតែពិចារណាមើល ថាតើត្រូវធ្វើយ៉ាងណា ដើម្បីទាក់ទាញសិស្សស្រី ឲ្យចូលរៀនក្នុងផ្នែកវិទ្យាសាស្ត្រនេះ។ ​

 នៅក្នុងជំនួបនេះ អ្នកស្រី​ សាន់នីយ៉ា បានស្វាគមន៍ និងទទួលយក​សំណើរ​របស់លោកជំទាវរដ្ឋមន្ត្រី ដើម្បីជាច្រកចូល ក្នុងការដាក់បញ្ចូលក្រសួងកិច្ចការនារី ចូលទៅក្នុងគម្រោងណា ដែលទាក់ទងនឹងយេនឌ័រ។ ភាគី ADB ក៏បានសន្យា ក្នុងការបង្កើតគោលនយោបាយ ដើម្បីឲ្យវិនិយោគិនបរទេស មកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើន៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation