សហរដ្ឋអាមេរិក កោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការបញ្ជ្រានយេនឌ័រ លើកកម្ពស់ស្ថានភាពស្ត្រី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២០ ខែវិច្ឆិកានេះ បានទទួលជួបជាមួយ ឯកឧត្តម វីលៀម ហ៊ីដ (William A.Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលផុតអាណត្តិ ចូលជួបជំរាបលា នៅទីស្តីការក្រសួង។

   ឯកឧត្តមឯកអគ្គរដ្ឋទូត នៅក្នុងជំនួបនេះ បានសំដែងនូវទឹកចិត្តរីករាយ ចំពោះកិច្ចសហប្រតិបត្តិការ របស់ក្រសួងកិច្ចការនារី និងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាកន្លងមក ដើម្បីចូលរួមក្នុងការអភិវឌ្ឍ ស្ថានភាពស្រ្តីកម្ពុជា។ ឯកឧត្តម ក៏បានលើកសរសើរផងដែរ ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការបញ្រ្ជាប់យេនឌ័រ ដើម្បីលើកម្ពស់ ការចូលរួមរបស់ស្រ្តី។  

  ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ការចូលរួមសហការ តាមគម្រោងនានា និងផ្តល់ជាកម្មវិធីទស្សនកិច្ចសិក្សាមួយចំនួន នៅសហរដ្ឋអាមេរិក ដល់ស្រ្តីសហគ្រិនកម្ពុជា ដើម្បីរៀនពីបទពិសោធន៍។ លោកជំទាវរដ្ឋមន្រ្តី សូមស្វាគមន៍ កិច្ចសហប្រត្តិបត្តិការបន្ត រវាងស្ថាប័នទាំងពីរ ក្នុងគោលបំណងលើកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្រ្តី និងលើកកម្ពស់ ភាពជាសហគ្រិនរបស់ស្រ្តី៕អត្ថបទ ៖ សន ពិសិដ្ឋ  រូបភាព ៖ លឹម មុនី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation