សម្ដេចព្រះសង្ឃរាជ ទេព វង្ស - ព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ខណៈព្រះពុទ្ធសាសនាត្រូវបានពង្រីកជាបន្តបន្ទាប់
| ព័ត៌មានជាតិ
SHARE

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តឧន្ទេសសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីការថា ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ។ 

ដោយគេសង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គ កំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គម តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមជាដើម។


ជាក់ស្ដែងតាមរយៈនៃការផ្សព្វផ្សាយនិងការសហការគ្នារវាង ខ្មែរ ថៃ និងម៉ាឡេស៊ី សមិទ្ធិផលផ្នែកព្រះពុទ្ធសាសនាថ្មីៗជាបន្តបន្ទាប់ត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសម៉ាឡេស៊ីបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ពុទ្ធសាសនិក ក្នុងការគោរពប្រតិបត្តិជំនឿ និងការបណ្ដុះបណ្ដាលខ្លួនអោយទៅជាពលរដ្ឋល្អ។

សម្ដេចមានសង្ឃដីការបែបនេះ គ្រាដែលសម្ដេចបានយាង្គជារាជាធិបតីភាពក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានាក្នុងវត្ត រាក់ភុតថាក់ស៊ីថេប ផេតឈុប៊ូន នៅឯរដ្ឋជូហូបារូ នៃប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះតាមរយៈការយាង្គសម្ដេចព្រះសង្ឃរាជ ពីសំណាក់ព្រះសង្ឃថៃព្រះនាម ផ្លាក់ផាវណា ម៉ាំងខាឡាចាន វិណាប្រាកប និងលោក សាក់ ចន្ទបទុម ជាទីប្រឹក្សាសម្តេចព្រះសង្ឃរាជនិងជាគណៈកម្មការនាយកនៃសម្ព័នប្រព័ន្ធផ្សព្វផ្សាយអាស៊ានហៅកាត់ថា(UMA) ។ សមិទ្ធិផលថ្មីដែលមាននៅទីអារាមនោះ មានដូចជា ព្រះវិហារ កុដ្ឋ និងព្រះពុទ្ធបដិមា ជាដើម ។


ព្រះអង្គព្រះសង្ឃរាជបានមានសង្ឃដីការរំលឹកដល់ពុទ្ធសាសនិកក្នុងពីធីនោះថា យកទ្រឹស្ដីមួយដែលព្រះសម្មាសម្ពុទ្ធសម្ដែងទាក់ទិនទៅសីលប្រាំ នៅក្នុងចំណុចសីលប្រាំ ព្រះអង្គហាមការបៀតបៀនអាយុជីវិតគ្នា ការកាប់សម្លាប់គ្នា នេះជាទ្រឹស្ដីមួយដែលព្រះអង្គបានសម្ដែងទុក សម្រាប់មនុស្សទាំងអស់គ្នាដែលរស់នៅ៖ (នេះជាទ្រឹស្ដីដែលព្រះអង្គសម្ដែងចូលរួមអភិវឌ្ឍន៍យ៉ាងខ្លាំង នៅក្នុងសង្គមនាពេលបច្ចុប្បន្នហ្នឹង។ ពីព្រោះ បើសិនជាមនុស្សទាំងអស់អនុវត្តន៍ គោរពតាមពាក្យពេចន៍ទ្រឹស្ដីរបស់ព្រះអង្គ ដែលបានបន្សល់ទុកហ្នឹងមក គឺនឹងទទួលបាននូវសេចក្ដីសុខទាំងផ្លូវកាយ ផ្លូវចិត្ត)៕ ដោយក÷សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation