កម្ពុជា នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២១-២៣ វិច្ឆិកា
| ព័ត៌មានជាតិ
SHARE

ព្រះរាជពិធីបុណ្យអុំទូក នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២១ ២២ ២៣វិច្ឆិកា ឆ្នាំ២០១៨ តាមសូរិយគតិ ជាមួយគ្នានេះ ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកព្រះរាជពិធីបុណ្យអំទូក និងពិធីកាត់ព្រ័ត្រ។

ព្រះរាជពិធីបុណ្យអុំទូក របស់ជនជាតិខ្មែរ ដែលមានប្រវត្តិច្រើនពាន់ឆ្នាំមកហើយនោះ ត្រូវប្រារព្ឋធ្វើឡើងជារៀងរាល់ឆ្នាំ តាមប្រតិទិនច័ន្ទគតិ ១៤កើត ១៥កើត និង១រោចខែកក្តិក។ ប្រតិទិនច័ន្ទគតិនេះ ត្រូវចំនឹងសូរិយគតិ ថ្ងៃពុធទី២១ ថ្ងៃព្រហស្បតិ៍ទី២២ ថ្ងៃសុក្រទី២៣ ខែវិច្ឆិកា។

ព្រះរាជពិធីបុណ្យអុំទូក មានកំណត់នៅក្នុងប្រតិទិន ឈប់សំរាកពីការងារ ដែលចុះហត្ថលេដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ដូច្នេះថ្ងៃឈប់សំរាក ដែលរួមមានទាំងសៅរ៍ និងអាទិត្យផងនោះធ្វើឲ្យថ្ងៃឈប់សំរាកសប្តាហ៍ក្រោយ មានរហូតដល់ទៅ៥ថ្ងៃ។នេះជាថ្ងៃឈប់សំរាកដែលនិយោជិក និងមន្រ្តីរាជការ នៅតែទទូលបានប្រាក់បៀវត្ស។

ដោយឡែក ឯកឧត្តម អ៊ីត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានជូនដំណឹងឲ្យម្ចាស់រោងចក្រ វាយណភ័ណ្ឌ និងក្រុមហ៊ុននានា អនុញ្ញាត្តិឲ្យនិយោជិក ឈប់សំរាកពីការងារ ដូចចែងក្នុងប្រតិទិន របស់រាជរដ្ឋាភិបាល។

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ កំពុងមមាញឹករៀបចំពិធីបុណ្យនេះ ដែលព្រះមហាក្សត្រ នឹងយាងចេញមកធ្វើជាព្រះរាជធិបតីភាព នៅថ្ងៃពុធ១៤កើត ក្នុងពិធីបើកព្រះរាជពិធីបុណ្យអុំទូក និងពិធីកាត់ព្រ័ត្រ នៅថ្ងៃ១រោចខែកក្តិ នាព្រះពន្លាជ័យ ក្បែរព្រះអង្គដងកើ តាមទំលាប់នៃព្រះរាជបវេនីជាតិកម្ពុជា តាំងពីបុរម្យបូរាណរៀងមក។

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ឲ្យដឹងថា ឆ្នាំនេះ មានទូរទស្សន៍អន្តរជតិជាច្រើន និងមកផ្តិតយករូបភាព ក្នុងព្រះរាជពិធីបុណ្យអំទូកដើម្បីផ្សព្វផ្សាយជូនប្រជាជននៅលើពិភពលោក ដើម្បីបានដឹងពីវប្បធម៌ជាតិខ្មែរ។ ពិធីនេះ មានតែនៅក្នុងប្រទេសកម្ពុជាតែមួយប៉ុណ្ណោះ។ ជាពិសេក្រុមទូរទស្សន៍តួកគី ដែលនឹងមកផ្តិតរូបភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បន្ទាប់ពីមានទស្សនកិច្ច របស់សម្តេចតេជោសែន នៅប្រទេសតួកគីនាខែមុននេះ និងការចុះហត្ថលេខា រវាង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយក្រសួងទេសចរណ៍តួកគីក្នុងការជំរុញទេសចរណ៍ប្រទេសទាំង២។

សូមជំរាបថា អាជ្ញាធររាជធានីភ្នំពេញ ត្រៀមកម្លាំងចំរុះ១២៧៥៤នាក់ ការពារក្នុងពិធីបុណ្យអុំទូក។ ដោយឡែក សម្រាប់ទូកង ដែលត្រូវចូលរួមប្រកួតនៅឆ្នាំនេះ មានចំនួន២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូកងត្រឹមតែ ២៧០ទូក និង មានទីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបឆ្នាំនេះមានចំនួន១៥លើសពីឆ្នាំមុន។
ទាក់ទងនឹងបញ្ហាសុខភាពវិញ ក្រសួងសុខាភិបាល ក៏បានត្រៀមលក្ខណៈរួចហើយ ក្នុងការផ្ដល់នូវសេវាបន្ទាន់ ដើម្បីបម្រើប្រជាពលរដ្ឋ ដែលមកកំសាន្តដោយមិនគិតថ្លៃ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation