សម្តេច ហេង សំរិន នាំយកអាហារ និងគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភដល់កីឡាករ អុំទូកចំនួន១០គ្រឿង
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យនិងជាតំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បាននាំយកនូវស្បៀងអាហារ និងគ្រឿងឩបភោគបរិភោគ មួយ ចំនួន យកទៅឧបត្ថម្ភដល់កីឡាករ អុំទូកចំនួន១០គ្រឿង ដែលក្នុងនោះទូកចំនួន៩គ្រឿងចំណែកទូកចំនួនគ្រឿងទៀត នៅខណ្ឌច្បាតអំពៅរាជធានីភ្នំពេញ។

ចំពោះថវិកាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក ជំទាវ បានឧបត្ថម្ភទូកចំនួន៩ មកពីខេត្តត្បូងឃ្មុំ ក្នុងទូកមួយៗថវិកាចំនួន២លានរៀល។សម្រាប់គណៈការរៀបចំប្រណាំង ទូកខេត្តត្បូងឃ្មុំ សម្តេចនិងលោក ជំទាវឧបត្ថម្ភថវិកាចំនួន៥លានរៀលនិងទឹកសុទ្ធ១០០យូៗរផងដែរ។

ដោយឡែកទូកអុំចំនួន៣គ្រឿង រួមមាន៖

-ទូកអុំ ឈ្មោះចេស្តាមហាចក្រី ឧបត្ថម្ភថវិកាចំនួន១០លានរៀល។
-ទូកអុំ ឈ្មោះបារមីស្វាយសាច់ភ្នំ មកពីស្រុកស្រី សន្ធរកំពង់ចាម ឧបត្ថម្ភថវិកាចំនួន១០លានរៀល។
-ទូកអុំ ឈ្មោះអគ្គមហាពញាចក្រី បារមីមុនីសាគរ និងទូកបារមី សំរិទ្ធស្រីសួគ៌ មកពីខណ្ឌអំពៅ រាជធានីភ្នំពេញ។

សូមជំរាបថា អាជ្ញាធរបានត្រៀម កម្លាំងចំរុះជាង១ម៉ឺន ២០០០ នាក់ ការពារក្នុងពិធីបុណ្យអុំទូក។
ដោយឡែក សម្រាប់ទូកង ដែលត្រូវចូលរួមប្រកួតនៅឆ្នាំនេះ មានចំនួន ២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូកងត្រឹមតែ ២៧០ទូក និង មានទីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបឆ្នាំនេះមានចំនួន១៥លើសពីឆ្នាំមុន៕ អត្ថបទ៖ វង់ សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation