ក្រសួងការបរទេស៖ កម្ពុជា-អាមេរិក បន្តសហការគ្នាលើការប្រយុទ្ធប្រឆាំងភេរវកម្ម និងការជូញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សា ជាមួយលោកវីលៀម ហៃ Wil liam A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដែលចប់អាណត្តិ។

បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងប្រាប់ក្រុមអ្នកកាសែតថា- ឯកឧត្តម ប្រាក់ សុខុន បានកោត សរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិក ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ និងការជម្រុញកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ ជា ពិសេសលើវិស័យសេដ្ឋកិច្ច និងខិតខំជម្រុញឲ្យមានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជាចូលទៅអាមេរិក។ ឯកឧត្តមប្រាក់ សុ ខុន បានរម្លឹកកិច្ចការផ្សេងទៀត ដែលនឹងបន្តសហគ្នាជាបន្តទៀតដូចជា ការប្រយុទ្ធប្រឆាំងភេរវកម្ម ការជូញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន។

ឯកឧត្តម ប្រាក់ សុខុន សង្ឃឹមថា នៅឆ្នាំ២០១៨នេះ បរិមាណពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងឈានដល់៥០០លានដុល្លារ។ ហើយឯកឧត្តមត្រៀមទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក ដែលនិងបបន្តវៀនជំនួស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក វី លៀមហៃ បានលើក ឡើងអំពីកម្មវិធីសហប្រតិបត្តិការកន្លងមក ដូចជាការធ្វើមាតុភូមិនិវត្តន៍ប្រជាជនកម្ពុជា ហើយជាក់ ស្តែងនៅឆ្នាំ២០១៧ គឺទទួលចំនួន១០០នាក់ និងបន្តកម្មវិធីនេះទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណទៅដល់សហរដ្ឋអាម៉េរិកដែលបន្តជួយគាំទ្រលើ សកម្មភាពកំចាត់មីន។ ហើយថ្មីៗនេះ នៅក្នុងជំនួប រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅសិង្ហ បុរីក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺអាមេរិកនិងបន្តជួយដល់កម្ពុជាលើផ្នែកកំចាត់មីន ដើម្បីកំណត់គោលដៅនៅឆ្នាំ២០២៥ គឺឲ្យប្រទេសកម្ពុជាក្លាយជាតំបន់ដែលគ្មានមីន៕ អត្ថបទ៖ វង សុភ័ក្ត្រ រូបភាព៖ ប៉ក់ សុខឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation