គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកអំពាវនាវពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញសេចក្តីអំពាវនាវស្តីពីការបង្ការ​ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក​ អកអំបុក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ នៅថ្ងៃទី២១​ ដល់​ ថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៨។

ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការការចែកមួកសុវត្ថិភាពដល់អ្នកធ្វើដំណើរដែរឆ្លើយសំណួរត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យជាតិធំៗ ពិសេសនោះបុណ្យអ៊ុំទូកដែលនឹងប្រព្រឹត្តិទៅនៅពេលយ៉ាងខ្លីខាង មុខនេះនៅតាមបណ្ដោយផ្លូវជាតិលេខ ១ នាថ្ងៃទី១៦ វិច្ឆិកា ម្សិលមិញលោកជំទាវ មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់សូមគោរពច្បាប់ ចរាចរណ៍ផ្លូវគោរគកទាំងអស់គ្នា ដើម្បីជៀសវាង គ្រោះ ថ្នាក់ចរាចរណ៍ពិសេសនៅថ្ងៃបុណ្យធំៗ របស់ជាតិ។

លោកជំទាវបានបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះ និងធ្វើជារៀងរាល់ ខែ។ លោកស្រីបន្តថា បើពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោក នោះនឹងជួយដល់ការការពារអាយុជីវិតរបស់ពួកគាត់ ដែលធ្វើដំណើរតាមដងផ្លូវ ។ លោកជំទាវ បានឲ្យដឹងទៀតថា ការពាក់មួកសុវត្ថិភាពមិនសំដៅលើអ្នកបើកបរនោះទេ គឺអ្នករួមដំណើរ រួមទាំងកូនក្មេងអាយុចាប់ពី៣ ឆ្នាំក៏ត្រូវពាក់មួកសុវត្ថិភាពដែរ។

លោកជំទាវក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យានយន្ត ម៉ូតូ ទាំងអស់ត្រូវគោរពច្បាប់ ចរាចរណ៍ដោយមានការប្រុងប្រយ័ត្នកុំបើកលើសល្បឿនកំណត់ ត្រូវមើលក្ខណៈបច្ចេកទេ សយានយន្តឲ្យបានត្រឹមត្រូវ ។ កុំបើកវាជែងដោយគ្មានប្រុងប្រយ័ត្ន គោរពសិទ្ធិអាទិភាព និងកុំពិសាគ្រឿងស្រវឹង តែបើពិសារគ្រឿងស្រវឹងកុំបើកបរ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានអំពាវនាវផងដែរ ដល់ម្ចាស់ អា ជីវករដឹកទំនិញ ដែលប្រើប្រាស់រថយន្ដធំៗ ក្នុងធ្វើដំណើរចូលរាជធានីភ្នំពេញ នៅថ្ងៃដែលរៀ បចំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ហើយសម្រា ប់អ្ន កដែលមកកម្សាន្ដ ក៏កុំជិះរថយន្ដចូលទៅបរិវេណ ទីតាំងប្រារព្ធពិធីផងដែរ ព្រោះចៀសវាងការក កស្ទះចរាចរណ៍។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងត្រូវប្រព្រឹត្ដិទៅចាប់ ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។សម្រាប់រក្សាសណ្តា ប់ធ្នាប់វិញសាលារាជធានីភ្នំពេញ គ្រោងនឹងប្រើ កម្លាំងមាន សមត្ថកិច្ចរហូតដល់ជាង១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅតាមតំបន់ A B និងCក្នុងនោះ កម្លាំងរបស់គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង៨ពាន់នាក់ ដើម្បីការពារព្រះរាជពិធីមួយនេះ៕ អត្ថបទ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation