រដ្ឋបាលខេត្តកំពតបើកព្រឹត្តិការណ៍ប្រណាំងទូកដើម្បីអបអរពិធីបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានបើកនូវព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក
ដែលជាប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ខាងមុខនេះ។

ពិធីបានប្រព្រឹត្តទៅនៅដងពែ្រកកំពង់បាយ មុខសាលាខេត្តកំពត ក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្ដម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត សិស្សនិស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាមការអោយដឹងរបស់គណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានបញ្ជាក់ថា ការប្រកួតនេះមានចំនួនមួយថ្ងៃ មានទូកចូលរួមប្រកួតចំនួនបីប្រភេទ សរុប៦៩ទូកមានកីឡាករចំនួន៤៧៣នាក់។ ក្នុងនោះទូកសមុទ្រមានចំនួន១៨គូរ និងទូកគូរចំនួន៨គូរមានរយៈចម្ងាយប្រណាំង៥០០ម៉ែត្រ រីឯទូកនូកាយ៉ាក់ចំនួន៩គូរក្នុងរយៈចំងាយប្រណាំង២០០ម៉ែត្រ។

មានប្រសាសន៍បើកការប្រកួតនេះ ឯកឧត្ដម ជាវ តាយអភិបាលខេត្តបានចាត់ទុក ព្រឹត្តការណ៍ប្រណាំងទូកនាពេលនោះគឺធ្វើឡើងស្របតាមប្រពៃណីជាតិពីបរមបូរាណកាល សំដៅដើម្បីបង្កលក្ខណៈអោយមានភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អោយមកលេងកម្សាន្តក្នុងខេត្តកំពតក៏ដូចជាការចូលរួមអបអរសារទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១.២២និង២៣ ខែវិច្ឆិកាខាងមុខដ៏ខ្លីនេះ នៅមុខព្រះបរមរាជវាំងរាជនីធីភ្នំពេញ។

ឯកឧត្ដម ជាវ តាយ ក៏បានចាត់ទុកថា រដ្ឋបាលខេត្តកំពត ដែលបានរៀបចំពិធីដ៏សប្បាយរីករាយនាពេលនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ផងដែរក្នុងការអភិឌ្ឍវិស័យទេសចរណ៍កម្ពុជាក្នុងគោលដៅឆ្នាំ២០១២-២០២០ ដែលធ្វើបានអោយកម្ពុជាយើងកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័យរឹងមាំសក្តិសមជា«មាសបៃតង»ហើយនិងរំពឹងទុកថាសម្រាប់ខេត្តកំពតនឹងមានកំណើនភ្ញៀវទេសចរណ៍មកលេងកម្សាន្តកើនឡើងទ្វេរដងថែមទៀត។ ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត ក៏បានបន្តទៀតថា៖

កម្ពុជាយើងបច្ចុប្បន្ន ជាប្រទេសដែលមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់កាន់តែល្អ ហេដ្ឋារចនាសម្ព័ន្ធ មានការរីកចម្រើនលូតលាស់គ្រប់ទីកន្លែងនិងគ្រប់វិស័យ ដែលកត្តាទាំងនេះធ្វើអោយជីវភាពប្រជាជនបានកើនឡើងនិងរួមចំណែកកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ៕ អត្ថបទ៖ ប៉ៃ សុឃីម



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation