កងកម្លាំងជាង១ម៉ឺន៣ពាន់នាក់ត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងឱកាសបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ក្រសួងមហាផ្ទៃនឹងដាក់កម្លាំងចម្រុះទាំងចំហរនិងសំងាត់ ជាងមួយម៉ឺនបីពាន់នាក់ក្នុងឱកាសបុណ្យអុំទូកបណ្តែត ប្រទីព និងសំពះព្រះខែ អកអំបុក។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យអ៊ុំទូកនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្សបានលើកឡើងថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងបានត្រៀមកម្លាំងជាច្រើននាក់ទាំងចំហរនិងសំងាត់ ក្នុងបុណ្យជាតិនេះ ខណៈព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅធំជាងឆ្នាំមុន។

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បញ្ជាក់ទៀតថានាក្នុងឱកាសបុណ្យអ៊ុំទូក បណ្តែតប្រពីប និងសំពះព្រះខែ អកបំបុកនាឆ្នាំនេះ គឺមានទូកសរុបប្រមាណ២៩៥ទូកនិងកីឡាករអ៊ុំមានរហូតដល់ជិតពីរម៉ឺននាក់និងប្រទីប មានចំនួន១៥ចំណុះឲ្យស្ថាប័ននានា ទូទាំងប្រទេស។យ៉ាងណាក៏ដោយនៅក្នុងឱកាសបុណ្យនេះសមត្ថកិច្ច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការ ប្រុងប្រយ័ត្ននិងធ្វើការសហការជាមួយសមត្ថកិច្ចផងដែរដើម្បីឲ្យឱកាសបុណ្យនេះប្រព្រឹត្តិទៅប្រកបដោយសប្បាយរីករាយនិងសណ្តាប់ធ្នាប់ល្អគ្មានបញ្ហាអ្វីកើតឡើងនោះ។

នៅក្នុងកិច្ចប្រជុំដើម្បីត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់នេះដែរ ឯកឧត្តមនាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខរបៀបរៀបរយសណ្តាប់ធ្នាប់សង្គមចរាចរណ៍និងសុខភាពក៏បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវតែការពារឲ្យបានដាច់ខាតនៅសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យនេះឲ្យបានល្អបំផុតនិងត្រូវផ្តល់ព័ត៌មានផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាខណៈដែលមានមុខសញ្ញាណាមួយមិនប្រក្រតីនោះ៕ អត្ថបទ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation