ប្រទេសបង់ក្លាដែសលុបចោលការបញ្ជូនពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ាទៅកាន់ប្រទេសមីយ៉ាន់ម៉ា
| ព័ត៌មានអន្តរជាតិ
SHARE

បង់ក្លាដែស៖ ផែនការដើម្បីចាប់ផ្តើមធ្វើមាតុភូមិនិវត្តជនមូស្លីមរ៉ូហ៊ីងយ៉ាជាង៧០ម៉ឺននាក់ពីប្រទេសបង់ក្លាដេសអោយវិលត្រឡប់ ទៅកាន់រដ្ឋរ៉ាក់ឃីនប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ត្រូវបានគេបោះបង់ចោលហើយ បន្ទាប់ពីប្រធានគណៈកម្មការ គ្រប់គ្រងជនភៀសខ្លួនរបស់ប្រទេសបង់ក្លាដេសបានអះអាងថា មិនមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាណាម្នាក់ចង់វិលត្រឡប់ទៅ មីយ៉ាន់ម៉ាវិញនោះទេ។

បើយោងតាមលោក Abul Kalam អគ្គស្នងការគណៈកម្មការគ្រប់គ្រងជនភៀសខ្លួនបាននិយាយយ៉ាងដូច្នេះថា « នាពេលបច្ចុប្បន្ននេះ មិនជនភៀសខ្លួនណាម្នាក់មានបំណងវិលត្រលប់ទៅវិញទេ»។លោក Abul បន្តថា «មន្ត្រីបង់ក្លាដែស មិនអាច បង្ខំពួកគេឱ្យវិលទៅវិញទេ ប៉ុន្តែមន្ត្រីរបស់លោកនឹងព្យាយាមលើកទឹកចិត្តឱ្យជនភៀស ខ្លួនទាំងនោះវិលទៅវិញ តាមដែលអាច ធ្វើទៅបាន»
ការប្រកាសរបស់អាជ្ញាធរបង់ក្លាដែសនេះ បានធ្វើឡើងបន្ទាប់ពីជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ១០០០ នាក់បានធ្វើបាតុកម្មប្រឆាំង នឹងការវិលត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។

អាជ្ញាធរបង់ក្លាដេសបានព្យាយាមនូវការចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនម៉ូស្លីមរ៉ូហ៊ីងយ៉ា បើទោះជាមានការអំពាវនាវឱ្យផ្អាក ពីមន្រ្តីអង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្សក៏ដោយ។
យោងតាមកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិជាមួយប្រទេសបង់ក្លាដេសនិងប្រទេសមីយ៉ាន់ម៉ា គឺកំណត់ថា ជនម៉ូស្លីមរ៉ូហ៊ីងយ៉ាមិនត្រូវបានគេបង្ខំឱ្យវិលត្រឡប់ទៅរដ្ឋរ៉ាក់ឃីនវិញទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation