ភ្លើងងស្តុបថ្មីជាច្រើនទីតាំងក្នុងរាជធានីភ្នំពេញនឹងត្រូវគ្រប់គ្រងបញ្ជារដោយប្រព័ន្ឋស្វ័យប្រវត្តិនៅចុងខែវិច្ឆិកានេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មន្ទីរសាធារណការរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីបម្រើការនៅមជ្ឈមណ្ឌលបញ្ជារចរាចរក្នុងរាជធានីភ្នំពេញ កំពុងទទួលបានការបណ្តុះបណ្តាលទាកទងទៅនឹងជំនាញគ្រប់គ្រងប្រពន្ធ័ចរាចរពីមន្ត្រីជំនាញពីប្រទេសជប៉ុន ។

មន្ទីរសាធារណការរាជធានីភ្នំពេញ បញ្ជាក់ថា នៅចុងខែវិច្ឆិការឆ្នាំ២០១៨នេះ ភ្លើងស្តុបថ្មីចំនួន ១១៥ទីតាំង នឹងត្រូវគ្រប់គ្រង បញ្ជារចរាចរដោយប្រព័ន្ឋស្វ័យប្រវត្តិ សម្រួលដល់លំហូរចរាចរបានល្អប្រសើរជាងមុន ។

សូមជំរាបថា ភ្លើងស្តុបដែលគ្រប់គ្រងបញ្ជារចរាចរដោយប្រព័ន្ឋស្វ័យប្រវត្តិនេះ គឺគ្រប់ទីតាំងឆ្លងកាត់ភ្លើងស្តុប ត្រូវបានគណនា ពីចំនួនយានយន្តតាមទិសនីមួយៗដោយស្វ័យប្រវត្តិ ដើម្បីបញ្ជារប្រើប្រាស់រយៈពេលភ្លើងបៃតង ឬក្រហម ស្របតាម បច្ចេកវិទ្យាទំនើប សំដៅសម្រួលលំហូរចរាចរអោយបានល្អ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation