សាលាក្តីខ្មែរក្រហម ប្រកាសសាលក្រមផ្តន្ទាទោស ឲ្យនួន ជា និងខៀវ សំផន ជាប់ពន្ធនាគារ អស់១ជីវិត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៨នេះជាថ្ងៃប្រកាសសាលក្រម នៅក្នុងសំណុំរឿង០០២/០២ ដែលមានជនត្រូវចោទ នួនជា និងខៀវសំផន ហើយជាលទ្ឋផល សាលាក្តីខ្មែរក្រហម ឲ្យជនជាប់ចោទទាំង២នេះ ជាប់ពន្ធនាគារ អស់១ជីវិត។

នេះជាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀត នៃការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក ហើយដំណើរការនេះ នឹងត្រូវកត់ត្រាជាតម្លៃសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ជាមួយនេះសង្កេតឃើញតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ តាមរយៈលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការ អ.វ.ត.ក និងលោក Miguel de Serpa Soares អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ (អ.ស.ប) នឹងទៅចូលរួមធ្វើជាសាក្សី នៅក្នុងពិធីប្រកាសសាលក្រម នៅក្នុងសំណុំរឿង០០២/០២ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះផងដែរ។

មិនតែប៉ុណ្ណោះ សាលាក្តីខ្មែរក្រហម បានប្រកាសថា ពិធីប្រកាសសាលក្រម លើសំណុំរឿង០០២/០២ ដែលមានជនត្រូវចោទ នួនជា និងខៀវសំផន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងមានអ្នកចូលរួមប្រមាណ ១០០០នាក់ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមមាន ជនរងគ្រោះ សិស្សានុសិស្ស យុវជន ព្រះសង្ឃនិងឥស្សរជនជាន់ខ្ពស់ និងបណ្តាអង្គទូតនានាមួយចំនួន៕ អត្ថបទ៖ មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation