រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យគ្រប់ភាគីពាក់ពន្ធ័ថែរក្សាអនាម័យបរិស្ថានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រី អ្នកលក់ដូរ បងប្អូនប្រជាពលរដ្ឋ ជាកីឡាករប្រណាំងទូកនិងអ្នកមកលេងកំសាន្តនៅក្នុងតំបន់កំសាន្តព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឱ្យបានជ្រាបថា ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាពអនាម័យនិងបរិស្ថាន រាជធានីភ្នំពេញឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើឱ្យបងប្អូនជជាម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រីនិងអ្នកលក់ដូរទាំងអស់ ត្រូវមានធុង ឫថង់ សម្រាប់ទុកដាក់សំរាមដែលកើតមានពីអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ 

រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា សម្រាប់បងប្អូនដែលកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋ ដែលមកកំសាន្តទាំងអស់ ក៏សូមមេត្តាជួយថែរក្សាអនាម័យ ដោយត្រូវវេចខ្ចប់ទុកដាក់សំណល់សំរាមរបស់ខ្លួននៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវផងដែរ។ ភ្ជាប់គ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថាគ្រប់ភាគីពាក់ពន្ធ័នឹងចូលរួមចំណែកក្នុងការថែរក្សាសណ្តាប់ធ្នាប់សោភ័ណភាព អនាម័យនិង បរិស្ថានរាជធានីភ្នំពេញឱ្យបានល្អប្រសើរគ្រប់ៗគ្នា។

សូមជំរាបថា អាជ្ញាធររាជធានីភ្នំពេញ ត្រៀមកម្លាំងចំរុះ១២៧៥៤នាក់ ការពារក្នុងពិធីបុណ្យអុំទូក ខណៈដែល ទូក ង ដែលត្រូវចូលរួមប្រកួតនៅឆ្នាំនេះ មានចំនួន២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូកងត្រឹមតែ ២៧០ទូក និង មានទីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបឆ្នាំនេះមានចំនួន១៥លើសពីឆ្នាំមុន។ 

ទាក់ទងនឹងបញ្ហាសុខភាពវិញ ក្រសួងសុខាភិបាល ក៏បានត្រៀមលក្ខណៈរួចហើយ ក្នុងការផ្ដល់នូវសេវាបន្ទាន់ ដើម្បីបម្រើប្រជាពលរដ្ឋ ដែលមកកំសាន្តដោយមិនគិតថ្លៃ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation