មនុស្សចាស់នឹងកើនឡើង រហូតដល់១១%នៅឆ្នាំ២០៣០ នឹងឈានដល់ប្រមាណ៥លាននាក់ ស្មើនឹង២១ %នៅឆ្នាំ២០៥០
| ព័ត៌មានជាតិ
SHARE

អង្គការមនុស្សចាស់កម្ពុជាបានសហការជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានរៀបចំសិក្ខាសាលាមួយស្តីអំពីការកសាងបណ្ដាញការងារមនុស្សចាស់នៅកម្ពុជាដែលបានធ្វើឡើងនៅក្រសួងសង្គមកិច្ចដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនឹងបណ្ដាអង្គការនានា។

សិក្ខាសាលានេះគឺធ្វើឡើង ក្នុងគោលបំណងដើម្បីស្វែងរកដៃគូនូវការគាំទ្រទៅលើវិស័យសុខមាលភាពមនុស្សចាស់នៅកម្ពុជា។

លោក ទុំ វារ៉ា អង្គការមនុស្សចាស់កម្ពុជា លើកឡើងថាប្រទេសជាច្រើនជុំវិញពិភពលោកកំពុងប្រឈមទៅនឹងកំណើននៃប្រជាជនដែលចូលវ័យចាស់។ហើយបច្ចុប្បន្ននេះមនុស្សចាស់ប្រមាណជា 1 លាន 2 សែននាក់ដែលស្មើនឹង 8.3 ភាគរយ ដែលចំនួននេះត្រូវបានព្យាករណ៍ថា នឹងកើនឡើងរហូតដល់ 11 ភាគរយនៅឆ្នាំ 2030 នឹងឈានដល់ប្រមាណ 5 លាននាក់ស្មើនឹង 21 ភាគរយនៅឆ្នាំ 2050។

លោកបញ្ជាក់ថា មនុស្សចាស់មួយចំនួនកំពុងតែរស់នៅក្នុងជីវភាពល្អប្រសើរនិងកក់ក្តៅក្នុងក្រុមគ្រួសារ ក៏ប៉ុន្តែមានមនុស្សចាស់ជាច្រើនទៀត ដែលកំពុងរស់នៅជាមួយបញ្ហាក្នុងគ្រួសារជីវភាពបាត់បង់ឱកាសក្នុងការងារការចូលរួមត្រូវបានមើលរំលងនិងកង្វះការគាំទ្រពីស្ថាប័ននិងអ្នកពាក់ព័ន្ធផ្សេងៗដែលងាយធ្វើឲ្យគាត់ធ្លាក់ទៅក្នុងភាពងាយរងគ្រោះ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ ពីក្រសួងសង្គមកិច្ចថ្មីៗនេះបានឲ្យដឹងថាសមាគមមនុស្សចាស់ត្រូវបានបង្កើតឡើងសរុបប្រមាណជាជាង 1 ពាន់សមាគមនៅទូទាំងប្រទេសកម្ពុជាក្រោមការជួយគាំទ្របច្ចេកទេសនិងថវិកាពីអង្គការក្រៅរដ្ឋាភិបាលអាជ្ញាធរឬរដ្ឋាភិបាលនិងសហគមន៍មនុស្សចាស់ខ្លួនឯងផ្ទាល់៕ អត្ថបទ៖ គង់ វណ្ណះ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation