សម្ដេចតេជោ៖ គ្មានទេពាក្យថាហត់នឿយ ដែលបានបម្រើប្រទេសជាតិ និងបងប្អូន ជនរួមជាតិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃនេះ សម្ដេចតេជោ មានប្រសាសន៍ថា សម្តេចគ្មានទេពាក្យថាហត់នឿយ ដែលបានបម្រើប្រទេសជាតិ និងបងប្អូន ជនរួមជាតិ។


ក្នុងឱកាសអញ្ជើញ ដឹកនាំគណៈប្រតិភូវិលមកកាន់ កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ឋនានា អស់រយៈពេល៣ថ្ងៃ នៅសិង្ហបុរីនិងបាន ទទួលលទ្ធផលវិជ្ជមានល្អទាំង សម្រាប់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអារម្មណ៍ សប្បាយរីករាយ និងពេញចិត្តបំផុត ដែលបានបម្រើប្រជាជាតិនិង ប្រជាជនកម្ពុជា ពោលគឺគ្មានពាក្យថាហត់នឿយ ឬលំបាកសម្រាប់ សម្ដេចនោះទេ។

សម្ដេចតេជោ ហ៊ុន សែន សរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា”ព្រឹក ១៦ វិច្ឆិកានេះ សម្តេចដឹកនាំគណៈប្រតិភូវិលមកកាន់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាកព័ន្ឋនានា អស់ពេល៣ថ្ងៃ (១៣ -១៥ វិច្ឆិកា) នៅប្រទេសសិង្ហបុរី។ ចំពោះសម្តេចគឺគ្មានទេពាក្យថា ហត់នឿយឬលំបាកនោះ។ ខ្ញុំពេញចិត្តដែលបានបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិបាន រស់នៅសុខសប្បាយក្នុងសុខសន្តិភាព។

សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន គឺជាប្រធានបទនៃកិច្ចប្រជុំ កំពូលលើកទី ៣៣ ដែលបានទទួលលទ្ធផលវិជ្ជមាន ល្អទាំង សម្រាប់កម្ពុជា និងប្រទេសសមាជិក អាស៊ានទាំងមូល។ ពិតណាស់ប្រទេសមួយមិនអាចសម្រេចកិច្ចការធំៗ ដោយប្រសិទ្ឋភាព បានទាំងស្រុងឡើយ គឺយើងត្រូវសហការរួមគ្នា ដោះស្រាយបញ្ហា ប្រឈមនានា រួមទាំងបង្កើនទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ដើរអោយទាន់ តាមបច្ចេកវិទ្យា ជំរុញការបណ្តុះបណ្តាល ធនធានមនុស្ស ព្រមទាំងរួមគ្នាការពារ ធនធាន សម្បត្តិធម្មជាតិ បរិស្ថាន និងទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាព ដែលនាំ មកនូវផលប្រយោជន៍ និងវិបុលភាពសម្រាប់ ប្រជាជាតិទាំងមូល។នៅឆ្នាំ២០១៩គឺប្រទេសថៃជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំ កំពូលអាស៊ានលើកទី ៣៤។

សម្ដេចបន្តថា តាមម៉ោងហោះហើរ សម្ដេចមកដល់ភ្នំពេញនៅម៉ោង ១១:០០ព្រឹកនេះ។ សម្ដេចបានជូនពរ ដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation