ព្យុះនៅភាគឦសានសហរដ្ឋអាមេរិកបានធ្វើឲ្យមនុស្ស២នាក់ស្លាប់, ប៉ះពាល់ដល់ការធ្វើដំណើរ និងដាច់ចរន្តអគ្គិសនី
| ព័ត៌មានអន្តរជាតិ
SHARE


ព្យុះភ្លៀងនិងព្រិលបានវាយប្រហារទៅលើផ្នែកជាច្រើនក្នុងភាគឦសានសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ដោយធ្វើឲ្យមនុស្ស២នាក់បានបាត់បង់ជីវិតដោយសារការដួលរលំដើមឈើ, ប៉ះពាល់ដល់ការធ្វើដំណើរ និងដាច់ចរន្តអគ្គិសនី។


កាសែតចំនួន២របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា ក្មេងស្រីអាយុ១១ឆ្នាំម្នាក់បានបាត់បង់ជីវិតកាលពីរសៀលថ្ងៃអង្គារ នៅពេលដែលខ្យល់ខ្លាំងបានបណ្តាលឲ្យដើមឈើមួយដើមដួលទៅលើរថយន្តមួយគ្រឿងដែលចតចោលនៅក្នុងទីក្រុង Newburgh។ ហើយបុរសម្នាក់ទៀតបានស្លាប់នៅពេលដែលដើមឈើមួយដើមបានដួលទៅលើរថយន្តដឹកទំនិញរបស់គាត់ផងដែរនៅក្នុងទីក្រុងដាន់បឺរី (Danbury) ។


សេវាអាកាសធាតុជាតិបាននិយាយថា មានការរាយការណ៍ជិត៥០អំពីការធ្លាក់ព្រិលនៅតាមរដ្ឋចំនួន៤។
ក្រុមសេវាអង្កេតការដាច់ចរន្តអគ្គិសនៅទូទាំងសហរដ្ឋអាមេរិកបាននិយាយថា អតិថិជនជិត៥០ម៉ឺននាក់នៅក្នុងរដ្ឋ ញូយ៉កNew York, រដ្ឋញូ ចឺស៊ី New Jersey, រដ្ឋ Connecticut, រដ្ឋភេនស៊ីលវេនា (Pennsylvania) និងរដ្ឋវឺជីនៀ (Virginia) មិនមានអគ្គិសនីប្រើប្រាស់កាលពីយប់ថ្ងៃអង្គារ។
រីឯស្ថានីយ៍រថភ្លើង Grand Central Station បានសរសរនៅលើគណនីធ្វីតធ័ររបស់គេថា សេវាភ្លើងនៅក្នុងរដ្ឋចំនួន៤ត្រូវបានផ្អាកដោយសារតែព្យុះភ្លៀងនោះ។


មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអង្កេតជើងហោះហើរមួយបាននិយាយថា ជើងហោះហើរជាង៥០០នៅអាកាសយានដ្ឋានធំៗចំនួន៣នៅក្នុងរដ្ឋញូយ៉ក (New York) និងជាង១០០នៅឯអាកាសយានដ្ឋានអន្តរជាតិឡូហ្គាន់ (Logan) ក្នុងទីក្រុងបូស្តុន (Boston) ក៏ត្រូវបានលុបចោលផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation