ព័ត៌មានជាតិ

សមាគអ្នកកាសែតខ្មែរសន្តិភាព បច្ចុប្បន្នពលរដ្ឋត្រូវប្រុងប្រយត្ន័ព័ត៌មាន ហ្វេកញ៉ូ ខណៈជនទុច្ចរិតមួយចំនួនកំពុងបំពុលសង្គម

image

នេះជាការលើកឡើងពីសំណាក់លោក កង ចាន់ចំរ៉ុង ប្រធានសមាគមខ្មែរសន្តិភាព គ្រាដែលលោកជួបប្រជុំជាមួយក្រុមការងារតំបន់គោលដៅរបស់សមាគម មកពីតាមបណ្ដាខេត្តមួយចំនួន មានតំបន់ឥសាន និរតី ពាយ័ព្យ និងទក្ខិណ ។

លោកបន្តថា ព័ត៌មាន ហ្វេកញ៉ូ បច្ចុប្បន្នមានច្រើនដែលជនទុច្ចរិតមួយចំនួនប្រើប្រាស់ការផ្សព្វផ្សាយជាចំបងលើបណ្ដាញសង្គម ពិសេសបណ្ដាញសង្គមហ្វេសបុក ដែលធ្វើអោយពុលទៅដល់សង្គម ញ៉ោះញ៉ុង បង្កអសន្តិសុខ និងអំពើហិង្សា ជាដើម ។ ដែលការនេះតម្រូវអោយយើងជាអ្នកសារព័ត៌មានប្រុងប្រយ័ត្នខ្ពស់ទៅលើតំណឹងបែបនេះ នឹងធ្វើការផ្សព្វផ្សាយអោយសាធារណៈជនលោកបានជ្រាប បានយល់ពីបញ្ហាទាំងនេះ ។

ក្នុងនោះលោកក៏លើកឡើងពីផលវិបាក់ក្នុងការទប់ស្កាត់មុនចំពោះព័ត៌មាន ហ្វេកញ៉ូ ព្រោះតែបច្ចេកវិទ្យាឌីជីថលបច្ចុប្បន្នរត់លឿន មុនវិធានការទប់ស្កាត់របស់អាជ្ញាធរឬក៏ការកំណត់ដោយច្បាប់ ។ ហេតុដូចនេះទេយើងជាអ្នកសារព៍ត៌មានត្រូវព្យាយាមផ្សព្វផ្សាយដើម្បីបន្សាបនៅព័ត៌មាន ហ្វេកញ៉ូ ទាំងអស់នោះ ដើម្បីផលប្រយោជន៍សង្គម ព្រោះថា ការផ្តល់ឬទទួលបានព័ត៌មានពិត ជាក់លាក់ សម្រាប់ជាមូលដ្ឋានបម្រើឲ្យការសម្រេចចិត្តនានា ទាំងក្នុងនយោបាយ សេដ្ឋកិច្ច អភិបាលកិច្ច ការកសាងតម្លៃពលរដ្ឋ និងកិត្តិយសរបស់ប្រទេសជាតិនីមួយៗ ៕ ដោយ ៖ សុភា