យានដ្ឋានជួសជុលរថយន្តមួយកន្លែងនៅក្នុងក្រុងសេរីសោភណ្ឌ័ត្រូវបានអាជ្ញាធរក្រុងចុះទៅហាមឃាត់បន្ទាប់ពីមាន បណ្ដឹងពីពលរដ្ឋជាច្រើនលើកច្រើនដង
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ យានដ្ឋានជួសជុលរថយន្តមួយកន្លែងដែលបង្ករបញ្ហារំខាន ត្រូវបានពលរដ្ឋរស់នៅក្នុងភូមិដាក់ពាក្យបណ្ដឹង រហូត៣ដងហើយដល់អាជ្ញធរក្រុងឲ្យជួយដោះស្រាយ ដែលយានដ្ឋាននេះស្ថិតនៅចំណុចផ្លូវទឺកស្អាត ភូមិគោរដ្ឋាន សង្កាត់ អូអំបិល ក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ។

ប្រភពពីពលរដ្ឋរស់នៅក្នុងភូមិបានបញ្ជាក់ប្រាប់ថា កន្លែងជួសជុលរថយន្តមួយកន្លែងនេះ បានបង្ករនិងរំខានការរស់នៅរបស់ ពលរដ្ឋ ដោយក្នុងពេលជួសជុលរថយន្តម្ដងៗមានសំឡេងឭខ្លាំងៗ ហើយកន្លែងនេះមានរហូតតទ្រុងខ្ពស់និងធំៗទៀតផង ដោយមើល ឃើញពីទង្វើរបែបនេះវាហួសពីនិតិវិធីរបស់ច្បាប់ហាមឃាត់ បងប្អូនពលរដ្ឋបានដាក់ពាក្យបណ្ដឹងដល់សាលា ក្រុងមួយដងជាពីដងហើយដែរ។
ជុំវិញបញ្ហានេះលោកនាង ហ៊ាវ អភិបាលរងក្រុងសេរីសោភណ្ឌ័ បានប្រាប់អ្នកយកព័ត៌មានថា ក្រោយពេលទទួលបានពាក្យ បណ្ដឹងរបស់ពលរដ្ឋថា កន្លែងជួសជុលរថយន្តមួយកន្លែងនេះបានរំខានការរស់នៅដល់បងប្អូនពលរដ្ឋ ក្នុងភូមិនិងយកចំណី ផ្លូវសាធារណះមកធ្វើជាកន្លែងប្រកបអាជីវកម្មឯកជនរបស់ខ្លួនទៀតនោះ ហើយលោកក៏បានចុះមកធ្វើការហាមឃាត់ចំនួន៣ដង រួចហើយដែរ តែមិនព្រមស្ដាប់និងអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរសោះ ទើបនៅថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៨នេះ ចំថ្ងៃដែល ប្រារព្ធធ្វើបុណ្យអុំទូកនោះទើបលោកក៏សម្រេចហៅ អ្នកសារពត៏មានមកថតធ្វើការចុះជួយផ្សាយផង។

លោកអភិបាលរងក្រុងបញ្ជាក់ទៀតថា ម្ចាស់យានដ្ឋានដែលបង្ករបញ្ហាដល់ពលរដ្ឋនេះមានឈ្មោះថាយ ឈាន ដែលជាម្ចាស់ យានដ្ឋាននេះកើតមាននិងបានប្រកបអាជីវកម្មនេះជាយូមកហើយរហូតដល់ប្រជា ពលរដ្ឋធុញទ្រាន់និងការរំខាន អនុគ្រោះ មិនកើតទើបប្រជាពលរដ្ឋដាច់ចិត្តដាក់ពាត្យបណ្ដឹងអោយអាជ្ញាធរជួយដោះស្រាយឲ្យពួកគាត់ផង។


ជុំវិញបញ្ហានេះពលរដ្ឋបានចោទសួរអជ្ញាធរនិងលោកគឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ថាបានទទួល ផលប្រយោជន៍ពីកន្លែងយានដ្ឋានជួសជុល រថយន្តនេះមួយខែប៉ុន្មានរយដុល្លារ ទើបបានជាពលរដ្ឋបានដាក់ពាក្យ បណ្ដឹងច្រើន លើកច្រើនដងហើយ នៅតែមិនព្រមដោះស្រាយ។

សូមបញ្ជាក់ផងដែរថា កន្លែងជួសជុលរថយន្តនេះ មិនមែនជួសជុលធម្មតាទេ ហើយក៏មិនមែនជួសជុលរថយន្តតូចៗដែរ គឺជួសជុលរថយន្តខ្នាតធុនធំៗ ដែលសុទ្ធសឹងប្រភេទរថយន្តធំដឹកទំនិញនិងតទ្រុងទៀតផង មានរហូតជារថយន្តរបស់មន្ត្រី ធំៗ យកទៅធ្វើនៅកន្លែងនោះដែរ ជាក់ស្ដែងក្នុងពេលដែលក្រុមការងារចុះធ្វើការហាមឃាត់ក៏មាន ប៉ះពាល់ពាក្យសំដីគ្នាជាមួយមន្ត្រី ទាហានទៀតផង ដោយមន្ត្រីទាហាននោះបានចេញសំដីថា ហាមឃាត់ស្អីពលរដ្ឋរកស៊ីនោះ នេះជាផ្លូវសាធារណៈមុខផ្ទះគេតើ លោកអភិបាលក្រុងក៏បាននិយាយថា លោកចុះមកនេះគឺយោងតាមពាក្យបណ្តឹងរបស់ពលរដ្ឋទេ ពួកគាត់កើតទុកមិនសុខចិត្ត ហើយទើបគាត់ដាក់ពាក្យបណ្ដឹងឲ្យអាជ្ញាធរជួយដោះស្រាយនោះ។

សូមបញ្ជាក់ដែរថា ក្រៅពីបញ្ហាបង្កការរំខានពីសំណាក់យានដ្ឋានខាងលើនោះ ដោយសាការរស់នៅមិនមានការទទួលខុសត្រូវ របស់ពលរដ្ឋមួយចំនួនដែលមិនយល់បញ្ហាអនាម័យនិងបរិស្ថាននោះ ផ្លូវមួយខ្សែដែលពលរដ្ឋតែងហៅថា ផ្លូវទឺកស្អាតនោះ គឺរាល់ពេលដែលមានភ្លៀងធ្លាក់មកម្ដងៗ ផ្លូវនេះតែងតែជន់លិច ហើយការជន់លិចនោះបានធ្វើឲ្យផ្លូវនេះរងការ ខូចខាត កង្ហុកក្រលិចក្រលុកនិងពិបាកក្នុងការធ្វើដំណើរទៀតផង៕

ដោយ៖ ប៊ុន ចាន់ថន


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation