សម្តេចប៊ុន រ៉ានី ចែកអំណោយដល់ពលរដ្ឋ ចំនួន១៣១៣គ្រួសារ នៅក្រុងសែនមនោរម្យ
| ព័ត៌មានជាតិ
SHARE

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះសំណេះសំណាលនិងចែកអំណោយមនុស្សធម៌ដើម្បីសំរាលការលំបាកជូនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកផ្ទុកឬកើតជម្ងឺអេដស៍ចំនួន១៣១៣គ្រួសារមកពីក្រុងសែនមនោរម្យនៅទីតាំងដើមស្រល់ក្នុងភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី នាព្រឹកថ្ងៃព្រហស្បតិ៍៨កើតខែកត្តិកឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨។

ប្រជាពលរដ្ឋដែលទទួលបានអំណោយមនុស្សធម៌មានជនជាតិខ្មែរ៧៤៦នាក់ ព្នង៥៦៤នាក់ និងឥស្លាម៣នាក់ សរុប១៣១៣គ្រួសារ។

ក្នុង១គ្រួសារៗទទួលបានអង្ករ៣០គីឡូក្រោម មី១កេស ត្រីខ១០កំប៉ុង ឃីតមួយ(មុង១ ភួយ១ សារុង១ ក្រមា១ និងអាវមួយ)ជនពិការ៣នាក់ទទួលបានរទេះជនពិការម្នាក់១ ព្រមទាំងក្រណាត់សមួយដុំនិងថវិកា១ម៉ឺនរៀលជាអំណោយសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation