នគរបាលព្រហ្មណ្ឌកំរិតធ្ងន់ក្រុងសហការជាមួយស្នងការខេត្តកំពង់ស្ពឺចាប់ទាហាន ង៧០ម្នាក់ពាក់ពន្ធ័ប្លន់ជាច្រើនករណី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖សមត្ថកិច្ចឱ្យដឹងថា ការឃាត់ខ្លួនទាហាន ង៧០ពីរនាក់ប្តីប្រពន្ធខាលើ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ៤២២១ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញដោយលោក អ៊ូ ផាត តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ពន្ធ័ ករណីលួចមានស្ថានទំងន់ទោស នៅខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិចាប់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នៅផ្លូវបេតុងលេខ៩៣Z ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះ ហាត់ ឆាយ ហៅហាក់ឆាយ ភេទប្រុសអាយុ៤២ឆ្នាំស្នាក់នៅផ្ទះលេខ ផ្លូវ៩៣Z ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ស្រុកកំណើតនៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

សមត្ថកិច្ចឱ្យដឹងទៀតថា ការជនសង្ស័យនេះខណៈជនសង្ស័យកំពុងជិះរថយន្តCRV ២នាក់ប្តីប្រពន្ធកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នៅផ្លូវបេតុងលេខ៩៣Zភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានដកហូតអាវុធខ្លី១ដើមម៉ាកឡុកពណ៌ខ្មៅគ្រាប់មួយចំនួនទូរសព្ទ័២គ្រឿងនិងឯកសារពាក់ពន្ធ័មួយចំនួន ហើយនាំខ្លួនទៅឆែកឆេផ្ទះបន្តទៀត សមត្ថកិច្ចបានរកឃើញ ម៉ូតូPCX១គ្រឿង អាវុធខ្លីម៉ាកK៥៩មួយដើមនិងគ្រាប់ជាច្រើនគ្រាប់ កាតគ្រីរថយន្តនិងម៉ូតូ រួមទាំងស្លាកលេខរថយន្តមួយគ្រឿងនិងសំភារៈពាក់ពន្ធ័មួយចំនួនទៀត។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើ សមត្ថកិច្ចបានឱ្យប្រពន្ធទៅផ្ទះវិញ ព្រោះគ្មានការពាក់ពន្ធ័នៅក្នុងដីកាបង្គាប់ឱ្យចាប់នោះទេ ហើយចំណែកជនសង្ស័យត្រូវបញ្ជូនទៅស្នងការខេត្តកំពង់ស្ពឺវិញព្រោះសណុំរឿងនៅខេត្តកំពង់ស្ពឺ ៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation