កម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ អាចនឹងដាក់ឲ្យអនុវត្តចាប់ពីខែកញ្ញាខាងមុខនេះ

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់អាចនឹងចាប់ផ្តើមអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២នេះ។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី២៨ ខែកក្កដានេះថា កម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ដែលក្រសួងបានរៀបចំឡើងនោះ អាចនឹងចាប់ផ្តើមអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
ជាមួយគ្នានេះដែរលោកស្រី កុយ សុដានី បានបញ្ជាក់ថាឯកសារសំខាន់ចំនួន៣ដែលអ្នកបើកបរត្រូវមានពេលបើកបរតាមដងផ្លូវមានដូចជា ប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរយានយន្ត និង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្តឬឆៀក ដែលឯកសារទាំង៣នេះ នឹងជួយបញ្ជាក់ដល់អ្នកបើកបរពីភាពត្រឹមត្រូវតាមច្បាប់៕

