កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ដែលធ្វើឡើងនៅប្រទេសសឹង្ហបុរីបានចាប់ផ្តើមហើយក្រោមវត្តមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន
| ព័ត៌មានជាតិ
SHARE

ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានបានជួបប្រជ៊ំគ្នានាល្ងាចថ្ងៃទី១៣ ខែវិច្ជិការនេះ ដើម្បីបើកកិច្ចប្រជ៊ំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសឹង្ហបុរី ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»​ កិច្ចប្រជ៊ំកំពូលនេះ​ ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។


បណ្តាប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលរបស់ ខ្លួន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តី នៃ សាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣។

ថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តី នៃ សាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បាន គូសបញ្ជាក់ថា ត្រឡប់ទៅអតីតកាល កាលពីជាង៥០ឆ្នាំមុន អាស៊ានពេលនេះ កំពុងបើក ទំព័រ សករាជថ្មីមួយរបស់ខ្លួន និងកំពុងតម្រង់ទៅរកទិសដៅជាច្រើន។ ឯកឧត្តមបន្តថា តើអាស៊ាន អាច រួបរួមគ្នា សម្រេចជោគជ័យ និងផ្សាភ្ជាប់ប្រជាជនរបស់យើង និងដៃគូរបស់យើងបាន យ៉ាង ដូចម្ដេច? សំណួរនេះគឺមានសារៈសំខាន់ណាស់ ដែលផ្ដល់នូវការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៃ មជ្ឈ ដ្ឋានខាងក្រៅ។

សុន្ទរកថាគន្លឹះរបស់ឯកឧត្តមប្រធានអាស៊ានបានសង្កត់ធ្ងន់ថា សណ្ដាប់ធ្នាប់ អន្តរជាតិ បានឈានដល់កាលៈទេសៈមួយដ៏សំខាន់ វត្ដមានសេរីភាព ការបើកចំហ និងមូលដ្ឋាន ច្បាប់ នៃប្រព័ន្ធពហុភាគីនិយមដែលបានគាំទ្រដល់ការរីកចំរើន និងសេ្ថរភាពរបស់អាស៊ាន កំពុង ស្ថិតនៅក្រោមស្ថានភាពគួរឱ្យព្រួយបារម្ភ។ បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងមហា អំណាច ធំៗមួយចំនួន បាននិងកំពុងបង្កើតសកម្មភាពឯកតោភាគី និងកិច្ចព្រមព្រៀងទ្វេភាគី ជា ច្រើន ហើយបានបដិសេធដោយប្រយោលគំនិតពហុភាគីនិយម។

វាមិនមានភាពច្បាស់ឡើយ ថា តើពិភពលោកអាចនឹងដោះស្រាយបញ្ហាតាមរយៈប្រព័ន្ធច្បាប់ថ្មីមួយ និងបទដ្ឋានជាច្រើននៃ កិច្ច ព្រមព្រៀងអន្តរជាតិ ឬក៏ថាតើសណ្ដាប់ធ្នាប់អន្តរជាតិ អាចនឹងប៉ះពាល់ដោយសារតែគូប្រជែង នៃប្លុកនីមួយ ឬយ៉ាងណានោះទេ? និន្នាការយុទ្ធសាស្រ្តបែបនេះ នៃការប្រកួតប្រជែងរបស់មហា អំណាច និងការប្រឆាំងនឹងពហុភាគីនិយម បានរុញច្រានឱ្យរដ្ឋជាសមាជិកអាស៊ាន មានគោល ដៅ ខុសគ្នា។

សុន្ទរកថារបស់ឯកឧត្តមប្រធានបានបន្តថា រាល់រដ្ឋជាសមាជិកគឺមានយុទ្ធសាស្ត្រ នយោ បាយ ការគណនាផលប្រយោជន៍ជាតិរៀងៗខ្លួន តែទោះជាបែបនេះក្ដី អាស៊ានបានបង្ហាញថា នៅ តែធ្វើការងារជាមួយគ្នា និងស្វែងរកចំណុចរួមបានដដែល។ នេះគឺដោយសារតែការសម្រេចចិត្ត របស់សមាជិកអាស៊ានទាំងអស់ គឺថាអាស៊ានមានភាពខ្លាំងក្លា បើមិនបែកបាក់គ្នា។
ដោយការ រួប រួម គ្នា នៅក្នុងសំឡេងរួម ជាជាងការបែកបាក់គ្នា សមាជិកអាស៊ានទាំងអស់ មានគោលជំហរ យ៉ាង រឹងមាំនៅលើពិភពលោក។

សូមជំរាបថា អាស៊ានបាន បញ្ជាក់ឡើងវិញម្តងទៀត នូវការ ប្តេជ្ញាធ្វើពាណិជ្ជកម្មពហុភាគី និងបោះជំហានទៅមុខឲ្យបានលឿន ឆ្ពោះទៅរកការបញ្ចប់ កិច្ចចរចា នានា ទៅលើភាព ជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ ប្រកបដោយផ្លែផ្កា។ បណ្តាញទីក្រុងឆ្លាតវៃ របស់ អា ស៊ាន (ASCN) នឹងក្លាយជាវេទិកាសម្រាប់ ទីក្រុងនៃ បណ្តាប្រទេសអាស៊ានទាំងអស់ ធ្វើការផ្សា ភ្ជាប់ គ្នា ចែករំលែកបទពិសោធន៍ និងធ្វើការ ងាររួមគ្នា ដើម្បីលើកស្ទួយគុណភាព រស់នៅ នៃ ប្រយោជន៍ប្រជាជន។ អត្ថបទ ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation